ខេត្តសៀមរាប ៖ឡធ្យូងខុសច្បាប់របស់ប្រជាពលរដ្ឋ ជាង១០០កន្លែង ស្ថិតនៅភូមិព្រះធាតុ ក្រាំង ពោធិរីង និងចុងស្ពាននៃឃុំខ្វាវ ស្រុកជីក្រែង ត្រូវបានសមត្ថកិច្ចរដ្ឋបាលព្រៃឈើចុះបង្ក្រាប កាលពីថ្ងៃទី ០៨-០៩ មេសា ឆ្នាំ២០២២នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTcDKPCfQxZNtYrP__pSO8aKWk9HzikIPfeUJI5rCpHrKDVtFCgGrKgmXb-PnM1RlxNjOJ9lqQeMibxIR72dtU24D80kse_itXAW2VaSGVZ_jK8OiWR7klu-TdEB9cb0TdEW_bChj9CBogWFcd-cd3R98CKXiOA0r1Hi-PSzvtQmpnDgvU1m59Kmqo/s720/photo_2022-04-11_08-04-58.jpgលោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើបានឲ្យដឹងថា ក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចុះស្រង់ស្ថិតិ និងធ្វើកិច្ចសន្យាឡធ្យូង ដែលប្រើប្រាស់ផលអនុផលព្រៃឈើ ដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHe84E0S8AqJSJHRteT0u2FR8Ykubfpl5ifo8zAdzWNM8q-QBv9GaPogaVJmaq78Vgz7NHsWZNmJz5P2_7N9-8aG5cJ5zbQbGZtSCzyBUYtbfo4Hv7CYMLGRPx1LZtf40qmGEPwmYupqP8X1Ribe0I6zVqYV1zjw7yGrisj2ir2hOUtpdSs_pmLaA/s720/photo_2022-04-11_08-04-58%20(2).jpgមន្ត្រីរដ្ឋបាលព្រៃឈើរូបនេះ បញ្ជាក់ថា អាជីវកម្ម ឡធ្យូងទាំងនោះ គឺប្រជាពលរដ្ឋ បានធ្វើសកម្មភាពជាយូរណាស់មកហើយ។ ក្នុងនោះក្រុមការងារ បានធ្វើកិច្ចសន្យាបញ្ឈប់ សកម្មភាពជាមួយម្ចាស់ឡចំនួន៧៦ ដែលមានឡខុសច្បាប់ចំនួន១៤៤ឡ និងបន្តធ្វើកិច្ចសន្យាបន្ថែមទៀត ព្រោះការដុតឡធ្យូងជាអំពើខុសច្បាប់និងបានបំផ្លាញព្រៃឈើចម្រុះយ៉ាងច្រើនក្នុង១ឆ្នាំៗ ជាហេតុនាំឲ្យមានការបាត់បង់ព្រៃឈើទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1s4Tu5KjxdTGmeFwYIr-x9xOSkl_TlQPC0l16E_9Mu-gopeP81FeBjufQep5u-b_uvMKGEMfZDzzFFKmp28QOtreLZ9oTkuILFVACrPB9zD_pyJXtqpp9XZbwgj_ry5L-MoaR8-aPrQFAFYXdGgcldDtjmPz64oeV-iM3ddUr1MX-x2xIfKJglMCT/s720/photo_2022-04-11_08-04-57.jpg