បច្ចុប្បន្ននេះ ចំនួនមនុស្សដែលគេងមិនលក់ ឬ កង្វះការគេង កំពុងមានការកើនឡើង ក្នុងនោះជីវិតរស់នៅប្រចាំថ្ងៃដ៏មមាញឹកក៏ធ្វើឱ្យមនុស្សជាច្រើនមានអារម្មណ៍ថានឿយហត់ដែរ ប៉ុន្តែបើសិនជាស្ថានភាពរបស់អ្នកនៅតែនឿយហត់ជាប់ជាប្រចាំ បើទោះបីជាទទួលទានវិតាមីន និង គេងបានគ្រប់គ្រាន់ក៏ដោយ អ្នកគួរតែពិនិត្យមើល ថាតើអ្នកមានសញ្ញានៃជំងឺនេះដែរឬទេ?Feeling tired? Ways to combat fatigue and get your energy back | Daily Sabah

ខ្វះកោសិកាឈាមក្រហម៖
នៅពេលដែលអ្នកមានភាពស្លេកស្លាំងដោយសារកោសិកាឈាមក្រហម អ្នកនឹងមានអារម្មណ៍អស់កម្លាំងជានិច្ច។ កោសិកាឈាមក្រហមយកអុកស៊ីសែនចេញពីសួត ដែលអាចផ្គត់ផ្គង់ជាលិកា និងកោសិកាពាសពេញរាងកាយ។ បើគ្មានកោសិកាឈាមក្រហមដែលដើរតួនាទីនេះទេ ដំណើរការនៃការដកដង្ហើមក៏មានការចុះខ្សោយដែរ។ភាពស្លេកស្លាំងក៏អាចកើតមាននៅពេលដែលទទួលរងពីជំងឺដូចជា ជំងឺរលាកសន្លាក់ឆ្អឹង មហារីក ខ្សោយតម្រងនោម កង្វះជាតិដែក និងវីតាមីន។ ក្នុងនោះស្ត្រីអំឡុងពេលមានផ្ទៃពោះ ទំនងជាទទួលរងនូវភាពស្លេកស្លាំងដោយសារការបាត់បង់ជាតិដែក។
រោគសញ្ញាចម្បងនៃភាពស្លេកស្លាំងគឺអស់កម្លាំង។ រាងកាយចុះខ្សោយខ្លាំង ពិបាកក្នុងការដេកលក់ ពិបាកក្នុងការផ្តោតអារម្មណ៍ ចង្វាក់បេះដូងលោតញាប់ ហើយត្រូវបានអមដោយរោគសញ្ញាដូចជាការឈឺទ្រូង និង ឈឺក្បាល។What Is Anemia? Symptoms, Causes, Diagnosis, Treatment, and Prevention |  Everyday Health

ជំងឺទឹកនោមផ្អែមប្រភេទ ២៖

អ្នកដែលកើតជំងឺទឹកនោមផ្អែមប្រភេទ ២ ក៏មានរោគសញ្ញា ដូចជាការអស់កម្លាំងខ្លាំងដែរ ។អ្នកដែលមានជំងឺនេះ មិនអាចបង្កើតថាមពលគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃបាននោះទេ នេះជាហេតុផលដែលធ្វើឱ្យអ្នកចេះតែមានអារម្មណ៍អស់កម្លាំងពេញមួយថ្ងៃ ការស្រេកទឹកខ្លាំង ឬ នឿយហត់នោះ។

ជំងឺក្រពេញទីរ៉ូអ៊ីត

ជាទូទៅក្រពេញទីរ៉ូអ៊ីត មានទីតាំងស្ថិតនៅចំពីបំពង់កខាងមុខ ហើយវាផលិតអរម៉ូនម៉្យាងដែលគ្រប់គ្រងដល់ការរំលាយអាហារ ប្រសិនបើអ្នកមានhyperthyroidism ការផលិតអរម៉ូនទីរ៉ូអ៊ីតច្រើនពេក វានឹងដាក់សម្ពាធទៅលើការរំលាយអាហារ ដែលបណ្តាលឱ្យអ្នកអស់កម្លាំងសាច់ដុំ និងពិបាកក្នុងការធ្វើចលនាដូចជាការហាត់កីឡាជាដើម លើសពីនេះវាក៏មានអមមកជាមួយរោគសញ្ញា ការស្រកទម្ងន់ រដូវខុសប្រក្រតី និង ការខះកជាដើម៕Underactive or Overactive? Know the Symptoms of Thyroid Disease | Shore  Physicians Group