បច្ចុប្បន្នក្មេងៗដែលមានអាយុត្រឹម ៧-៨ ឆ្នាំ ប្រហែលជាកំពុងតែងប់ងល់នឹងហ្គេមទូរស័ព្ទ ឬក៏កំពុងសប្បាយជាមួយការលេងល្បែងកម្សាន្តផ្សេងៗទៀតតាមទម្លាប់់កុមារភាព។ ស្របគ្នាជាមួយនេះដែរ កុមារាឥណ្ឌាម្នាក់ បានក្លាយជាអ្នកសរសេរកូដក្មេងជាងគេបំផុតរបស់ពិភពលោក។

Kautilya Katariya ជា​កុមារ​ឥណ្ឌា​ដែល​មាន​ជំនាញ​ខាង​សរសេរ​កូដ (Code) ​កុំព្យូទ័រ។ គាត់បានក្លាយជាអ្នកសរសេរកូដក្មេងជាងគេបំផុតរបស់ពិភពលោកដែលទទួលស្គាល់កាលពីឆ្នាំ ២០២០ កន្លងទៅ ដោយកាលនោះរូបគេមានអាយុត្រឹមតែ ៦ឆ្នាំប៉ុណ្ណោះ។This 6-Year-Old Has Set A New Guinness World Record For Becoming The World's Youngest Programmerលើសពីនេះទៅទៀត កុមារាវ័យ ៨ឆ្នាំ នេះ ក៏បានជាប់ក្នុងសៀវភៅកំណត់ត្រារបស់ពិភពលោក Guinness World Record ថែមទៀត ក្នុងនាមជាកុមារក្មេងជាគេបំផុតដែលទទួលបានវិញ្ញាបនបត្រ AI ពី IBM។

ត្រឹមវ័យ ៦ឆ្នាំ Kautilya Katariya បានសរសេរកូដ HTLM, Java, CSS និង​ Python បានយ៉ាងរលូន ដែលកូដទាំង៤នេះ​ គឺជាកូដដ៏ពិបាកមួយនៅក្នុងភាសាកូដ។ Meet the record holder for World's Youngest Computer Programmer - Kautilya, aged 7, from Northampton | Northampton Chronicle and Echo

អំឡុងពេលវិបត្តិកូវីដ ១៩នេះ វិញ Kautilya Katariya បានសម្ងំនៅផ្ទះ ដោយបានបង្កើតវ៉េបសាយផ្ទាល់ខ្លួន និងហ្គេមផងដែរ។

បច្ចុប្បន្ននេះ Kautilya Katariya បានបង្កើត Chatbot និងប្រព័ន្ធសុវត្ថភាពខ្ពស់សម្រាប់ការពារគ្រោះអគ្គិភ័យបានថែមទៀតផង៕

ប្រភព: KhleeTimes