កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Meta ដែលមាន Facebook, Instagram និងWhatsApp នៅតែបន្តមហិច្ឆតារបស់ខ្លួន ដោយសម្ងំផលិតលុយសប្បនិម្មិតដើម្បីជាការប្រើប្រាស់នៅក្នុងបណ្តាញសង្គមរបស់ខ្លួន ក្រោយគម្រោង  Diem cryptocurrency ដែល Meta គ្រោងនិងធ្វើកាលពីមុនត្រូវបោះបង់ចោល។Zuck Bucks, the virtual currency that Meta would introduce - Paudal

រូបិយប័ណ្ណរបស់ Meta នេះ មានឈ្មោះថា “Zuck Buck” ដែលត្រូវបានគេដាក់អោយស្រដៀងនឹងឈ្មោះ ស្ងាបនិក Facebook លោក Mark Zuckerberg។

ZUCK BUCKS មានលក្ខណៈខុសពី Cryptocurrency ព្រោះថា ZUCK BUCKS គ្រាន់តែជាលុយសប្បនិម្មិតមួយទុកសម្រាប់ទិញឥវ៉ាន់ ឬការចាយវាយនៅក្នុង Platform របស់ Meta តែប៉ុណ្ណោះ។ ជាក់ស្តែងដូចជា ការលេងហ្គេម Online យើងត្រូវការយកប្រាក់ទៅប្តូរ  ដើម្បីត្រូវទិញ Skin ឬក៏ទិញ Item ជាដើម។Facebook Still Wants to Launch Zuck Bucks Digital Currency - News Vex

មិនតែប៉ុណ្ណោះ កាលពីពេលកន្លងទៅ Meta បានប្រកាសថាខ្លួននិងបើកសិទ្ធិឲ្យអ្នកប្រើប្រាស់សង្គម Instagram អាចបង្កើតជារូប​ NFT លក់នៅPlatform របស់ខ្លួនបានថែមទៀត៕

ប្រភព: The Guardian