ខេត្តព្រះសីហនុ ៖ រសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យការដំឡើងរូបសំណាក «ព្រះថោងនាងនាគ» នៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានជម្រុញឱ្យ ក្រុមជាងជំនាញត្រូវពន្លឿនការដំឡើងរូបសំណាក «ព្រះថោងនាងនាគ» ឱ្យបានឆាប់រួចរាល់តាមផែនការគ្រោងទុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvhiOS3OThf2H4BA58ns2ac-Cd7-F2Sto8syEztX66BLq5hpPD3WLafuoACt_paq_Cru5MgULBzT5KiYQfhioH69sIE6oBY5Iq0q78bH7d_7DulKnUVaPLmy9UOf8GZ7qMNxuW1jSxjh71GpCqAKkjYbDM7RSUuNNE2QfXU-OHrngURuRG5ihQFHlE/s1280/photo_2022-04-08_07-38-21.jpg
សូមបញ្ជាក់ថា រូបសំណាក «ព្រះថោងនាងនាគ» នេះ មានកម្ពស់ ២១ម៉ែត្រ ដែលរចនាស្ថាបត្យកម្មដោយស្នាដៃកូនខ្មែរ ។ រូបសំណាក ព្រះថោងនាងនាគនេះ ជារូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំលើកដាក់លើបល្ល័ង្កនៅរង្វង់មូល ព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ បន្ទាប់ពីរូបសំណាកបដិមាព្រះឧមា-មហេសូរ នៅរង្វង់មូលព្រះឧមា-មហេសូរ ស្ថិតនៅភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ និងរូបសំណាកសីហរាជមុខបី ដែលនៅខាងមុខរោងចក្រស្រាបៀរអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ។
រូបសំណាក ព្រះថោងនាងនាគ បន្ទាប់លើកដាក់រួច នឹងបង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj32weo_J4SlA_i3KJsrkCTfO9s_dV6Kctq_i8UAiO51AxspVr8ygrHAlyfuvzTFEWuwi8sG2UYi9hKZkVtmpQgvWSxoIyFkuIaYjzQerzd3PJlxuod4io3EnFTiQIHfSWz26qz4gR8skKXbZuNdhKYTcKnFv-_Fz4WawRCOA_pjEfZM1eQSe3fpese/s1280/photo_2022-04-08_07-38-21%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguu4pJ8767V9bs9wraoV47iXHuBZ90tO0t0-udnc5sGLsikPQCWx0ZTimRfxkA9vepiOb_Z3GfObxJMmj5WiFL5IznN1UMMkvSfaXtnW__7a1vtGZlWNsH_Ffc76qKrlhfbOzYoJZx9GapprQpd5lyhcxICO7KGK-XVq1YvkY5Kbcthv28bOCUS0Cd/s1280/photo_2022-04-08_07-38-22.jpg