ប្រទេសថៃ៖ បន្ទាប់ពីការសើបអង្កេតបន្ថែមទៅលើករណីរបស់ Tangmo ក្នុងទូរស័ព្ទដៃអ្នកទាងប្រាំបានបង្ហាញថាពួគេបានលុបរូប និងបំផ្លាញនូវភ័ស្តុតាងមួយចំនួន ទើបបានធ្វើឱ្យមានការពិបាកក្នុងការស្វែងរកដំរួយបន្ថែមក្នុងករណីនេះ។

ការរកឃើញថាពួកគេបានបំផ្លាញភ័ស្តុតាងទាំងនោះគឺគេបានយកទូរស័ព្ទរបស់ពួកគេទៅត្រួតពិនិត្យបន្ថែម ទើបដឹងថាពួកគេបានលុបរូបជាច្រើនសន្លឹក និងបំផ្លាញភស្តុតាងមួយចំនួនដែលវាពិតជាធ្វើឱ្យក្រុមប៉ូលីសមានការលំបាក់ជាខ្លាំងក្នុងការស្រាវជ្រាវរកនូវការពិត ហើយភ័ស្តុតាងដែលបានពាក់ព័ន្ធជាមួយអ្នកទាំង ៥ ក៏បាត់ផងដែរ។ វាអាចជាចេតនារបស់ពួកគេក្នុងការបំបាត់ភ័ស្តុតាង ដូចជាដបស្រា ដែលពួកគេបានផឹកជាដើម និងឧបករណ៍ផ្សេងទៀតដែលក្រុមប៉ូលិសសង្ស័យថាមានតែមិនទាន់រកឃើញ។ ដោយឡែកទាក់ទងនិងករណីខាងលើនេះលោក Mongkolkit Suksintharanon ថែមទាំងបានរកឃើញនូវសំពត់ពណ៌សដែល Tangmo បានរុំមុនពេលស្លាប់នៅក្នុងទន្លេចៅប្រាយ៉ានោះតែម្ដង ក្នុងនោះគេក៏សង្ឃឹមថានិងយកសំពត់សនោះទៅត្រួតពិនិត្យយ៉ាលម្អិត ប៉ុន្តែស្របពេលនោះ អ្នកស្រី  Panida ម្ដាយរបស់ Tangmo ក៏បានបញ្ជាក់ប្រាប់ថានេះមិនមែនជាសំពត់របស់នាងនោះទេ ព្រោះសំពត់ដែលនាងពាក់មានទំហំធំជាងនេះ អ្នកស្រីក៏បានបន្ថែមថាវាគ្រាន់តែជាការបង្កើតរឿងឡើងឱ្យមានភាពច្របូកច្របល់ និង លុបបំបាត់នូវភ័ស្តុតាងពិតប្រាកដតែប៉ុណ្ណោះ។

បើទោះបីជាករណីរបស់តារាស្រី Tangmo នៅតែមិនទាន់បានស្វែងរកនូវការពិតយ៉ាងណាក៍ដោយ ក៏ក្រុមប៉ូលិសនៅតែខឹតខំស្វែងរកនូវភ័ស្តុតាងសម្រាប់តារាស្រីយើងយ៉ាងអស់ពីសមត្ថភាព៕