ពិតជាមិនធម្មតាមែន បេក្ខជនហ្គេតប៊ីអាយដល សុទ្ឋតែមានសម្ថភាពពូកែមែន សប្តាហ៍នេះវិញ្ញាសារថត ដោយមានលក្ខខណ្ឌគឺ តម្រូវអោយថតជាមួយសំភារ: ឧបករណ៍ផ្សេងៗ ដូចជា ជណ្តើរ ប៉េងប៉ោង ខ្សែពួរ……ជាជំនួយ បេក្ខជនម្នាក់ៗត្រូវប្រើភាពច្នៃប្រឌិតធ្វើ យ៉ាងណាអោយមានភាពទាក់ទាញ ជាលទ្ឋផលបេក្ខជនទាំង១៥ធ្វើបានល្អ រហូតធ្វើអោយគណ:កម្មការមានការកោតសសើរយ៉ាងខ្លាំង។

នៅក្នុងវគ្គនេះបេក្ខជនទាំង១៥នាក់មានពេលតែ ១៥ នាទីតែប៉ុណ្ណោះក្នុងការរៀបចំខ្លួនដើម្បីថតរូប។
បន្ទាប់មកបេក្ខជនទាំងអស់តម្រូវអោយរើសយក Prop ១ រាងៗខ្លួនដើម្បីថតរូបអោយបានស្អាតនិងធ្វើយ៉ាងណាដើម្បីយក
ឈ្នះចិត្តគណៈកម្មការទាំង ៥រូបអោយបាន ! អ្វីដែលកាន់តែពិបាកគឺបេក្ខជនមានសិទ្ឋិថតតែ6ផុស តែប៉ុណ្ណោះ !

នៅសប្តាហ៍នេះអបអរដល់ បាក់យ៉ុង ដែលធ្វើបានល្អជាងគេ ហើយទទួលបានឡូហ្គោហ្គេតប៊ីអាយដល១បន្ថែមទៀត
គួរបញ្ជាក់ថា ឡូហ្គោហ្កេតប៊ីអាយដលគឺជាពិន្ទុ បេក្ខជនដែលមានឡូហ្គោហ្គេតប៊ីអាយដលកាន់តែច្រើន គឺអាចប្រើឡូហ្គោហ្គេតប៊ីអាយដលនេះដើម្បីSave ខ្លួនឯង ឬ មិត្តភក្រ័ក្នុងក្រុមនៅពេលដែលធ្លាក់ពីកម្មវិធី។
តោះទៅមើលរូបបេក្ខជនទាំងអស់គ្នា ៖កុំភ្លេចរងចាំទស្សនាកម្មវិធី GATSBY IDOL សប្តាហ៍បន្ទាប់ ថាតើបេក្ខជនទាំង១៤ រូបត្រូវប៉ះលើ វិញ្ញាសារ អ្វី ? កម្មវិធី ហ្គេតប៊ី អាយដល លើសពីការប្រកួតតែបេក្ខជនទាំងអស់ នឹងទទួលបានការបង្វឹកពីគណ:កម្មការទាំង៣ ព្រមទាំងតារាអាជីពជាច្រើនដួងទៀតលើគ្រប់សម្ថភាពសិល្បៈ ដែលពួកគេមិនធ្លាប់ចេះពីមុនមកធ្វើយ៉ាងណាអោយបេក្ខជនកាន់តែមានភាពលេចធ្លោ ស័ក្កសមជាម្ចាស់ពាន តើបេក្ខជនរូបណាដែល ទស្សនិកជនទាំងអស់គ្នាគិតថានិងក្លាយជាម្ចាស់ជ័យលាភី ?

ចង់ជ្រាបច្បាស់រងចាំតាមដានទស្សនាទាំងអស់គ្នា រៀងរាល់ថ្ងៃ សៅរ៍ វេលាម៉ោង ៧:៣០ នាទីយប់ តើបេក្ខជនរូបណាដែលធ្វើបានល្អជាងគេ ? និង បេក្ខជនណាដែលត្រូវចាកចេញពីកម្មវិធី ?