Flaying Ductman ត្រូវបានជនជាតិអឺរ៉ុបជឿថាជាកប៉ាល់ខ្មោច ឬកប៉ាល់បិសាច ដែលមានវត្តមានពិតនៅលើផែនដី ដូច្នេះហើយទើបមានអ្នកនិពន្ធ ក៏ដូចជាផលិតករមួយចំនួនបានលើកយកឈ្មោះប៉ាល់នេះមកបញ្ចូលគ្នា ក្នុងខ្សែភាពយន្តមួយចំនួនដើម្បីបង្ហាញជូនដល់អ្នកទស្សនាដូចជា រឿង Pandora , រឿង Flying Ductman ឆ្នាំ១៩៥២ , រឿង Datemen Chers ឆ្នាំ២០០៦ និងរឿង Parrot Of Caribbean ជាដើម ។

គេជឿថា កប៉ាល់ Flying Ductman បានសាងសង់ឡើងនៅក្នុងសតវត្សទី ១៧ ចាប់ពីឆ្នាំ ១៦០១ ដែលមានអាយុកាលមកដល់ពេលបច្ចុប្បន្នជាង៤០០ឆ្នាំ ព្រមទាំងត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Dutchman East India Company ស្ថិតក្រោមទង់ជាតិរបស់ប្រទេសហូឡង់ ។

ជាមួយគ្នានេះដែរ ធ្លាប់មានព័ត៌មានចចាមអារ៉ាមជាច្រើនបាននិយាយថា ធ្លាប់មានមនុស្សបានឃើញនាវាដ៏អាថ៌កំបាំងមួយនេះបង្ហាញខ្លួននៅលើមហាសមុទ្រ ជាពិសេសនៅតំបន់កោះ Cape of Good Hope អាហ្រ្វិកខាងត្បូង ។ ហើយអ្នកទាំងនោះបានអះអាងខុសៗគ្នាដែលថា ពួកគេមើលឃើញនាវាខ្មោចទាំងនោះនៅពេលដែលអាកាសធាតុមានព្យុះភ្លៀងខ្លាំង ដែលខ្លះទៀតមើលឃើញផ្នែកទាំងស្រុងនៃនាវា ខ្លះឃើញតែផ្ទៃបាតខាងក្រោម ហើយខ្លះទៀតមើលឃើញនៅពេលមេឃចុះអ័ព្វ និងខ្លះទៀតឃើញវាបើកសំដៅទៅរករលកធំៗ និងជើងមេឃដ៏ខ្មៅងងឹត ។

តាមរបាយការណ៍បានឲ្យដឹងថា ព្រះអង្គម្ចាស់ George Barrington ដែលបានធ្វើដំណើរនៅលើនាវា HMS Franklin ជាមួយកងទ័ពចក្រភពអង់គ្លេស នៅក្នុងឆ្នាំ១៨៨១ ក៏បានឃើញនាវាខ្មោច Flaying Ductman នោះដែរ គឺនៅក្នុងដែនទឹកអូស្រ្ដាលី នៅវេលាម៉ោង៤ទាបភ្លឺ ។The Ominous Legend of the Flying Dutchman | by Hdogar | Lessons from History | Medium

ដែលកាលនោះគេមានជំនឿថា ការបង្ហាញខ្លួនរបស់នាវាខ្មោច Flying Ductman ឱ្យនរណាម្នាក់ឃើញនោះ គឺមានន័យថា គឺជាការមកដល់នៃគ្រោះមហន្តរាយចំពោះអ្នកនោះ ប៉ុន្តែចំពោះព្រះអង្គ George Barrington គឺពុំមានគ្រោះថ្នាក់អ្វីឡើយ ។
ជាងនេះទៅទៀត ក៏មានឯកសារជាច្រើនបានបង្ហាញអំពីករណីនេះដូចគ្នា នៅក្នុងឆ្នាំ១៨៣៥ នាវារបស់អង់គ្លេសមួយស្ទើតែប៉ះគ្នា ជាមួយនាវាអាថ៌កំបាំងមួយនេះទៅហើយ ប៉ុន្តែនាវានោះក៏បានបាត់ខ្លួនទៅវិញភ្លាមៗផងដែរ។ ដែលកាលនោះវាត្រូវបានគេដាក់ការសង្ស័យថា ជានាវាខ្មោច Flying Ductman ។

នៅក្នុងឆ្នាំ ១៩៣៩ មនុស្សមួយក្រុមនៅតំបន់Cape Town បានរាយការណ៍ថា ពួកគេបានឃើញនាវាខ្មោច Flying Ductman បណ្ដែតខ្លួននៅលើឆ្នេរសមុទ្រ តែត្រូវបានរលាយបាត់ទៅវិញគួរឲ្យខ្លាចខ្លាំងណាស់ ។ របាយការណ៍ក៏បានបន្តទៀតថា ចំពោះសេចក្ដីរាយការណ៍ចុងក្រោយអំពីការមើលឃើញនាវាខ្មោចFlying Ductman គឺនៅក្នុងអំឡុងសង្រ្គាមលោកលើកទី១ ចំពេលដែលកងនាវានុយក្លេអ៊ែរបស់អាល្លឺម៉ង់ ធ្វើដំណើរមកភាគខាងកើតទីក្រុងកំពង់ផែ Swift ប្រទេសអេហ្ស៊ីប។

យោងទៅតាមរឿងព្រេងតំណាលពីកាប៉ាល់ Flying Dutchman បានបង្ហាញខ្លឹមសារយ៉ាងដូច្នេះថា មានក្រុមនាវិកជនជាតិហូឡង់មួយក្រុមធ្វើដំណើរនៅលើកាប៉ាល់ Flying Dutchman ឆ្ពោះទៅកាន់ កោះ Cape of Good Hope ដែលស្ថិតនៅក្នុងទ្វីបអាហ្រ្វិកខាងត្បូង ។

ក្នុងអំឡុងពេលធ្វើដំណើរនោះ ស្រាប់តែមានព្យុះដ៏កាចសាហាវមួយ បោកបក់មកមើលផ្ទៃសមុទ្រ ស្ទើតែធ្វើឱ្យកប៉ាល់លិច ។ ប៉ុន្តែពេលនោះប្រធានក្រុមនាវិកម្នាក់ បានស្បថថា ប្រសិនជាគាត់ទទួលបានជោគជ័យនៅក្នុងការធ្វើដំណើរនេះ គាត់សុខចិត្តនៅជាមួយ Flying Dutchman លើមហាសមុទ្រ រហូតដល់ថ្ងៃស្លាប់ ដាច់ខាតមិនចូលចតផែឡើយ ។ ពេលជាមួយគ្នានេះដែរ អារក្ស ក៏បានស្ដាប់ឮពាក្យសម្បថរបស់ប្រធានក្រុមនាវិក ហើយបានយល់ព្រមបញ្ឈប់ព្យុះកុំឱ្យបន្តបោកបក់ ធ្វើឱ្យការធ្វើដំណើ់ររបស់ Flying Dutchman និង ក្រុមនាវិកប្រកបដោយសុវត្ថិភាព ។

រឿងដំណាលទៀតថា បន្ទាប់ពីស្បថជាមួយអារក្សហើយ មុនទៅដល់តំបន់ Cape of Good Hope ជោគជ័យ ស្រាប់តែប្រធានក្រុមនាវិករូបនោះបាន សុំលក្ខខណ្ឌមួយទៅអារក្ស គឺសុំរយៈពេល ៧ឆ្នាំ ចូលចតផែ ១ដង ដើម្បីស្វែងរកស្នេហាពិត ហើយចង់ឱ្យនារីនោះប្រកាសថាខ្លួនស្មោះត្រង់ជាមួយជនជាតិហូឡង់អស់មួយជីវិត មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ។ ប្រសិនបើមាននារីណា ធ្វើបែបនេះមានន័យថា គឺគេអាចលាងពាក្យសម្បថបានហើយ ។

៧ ឆ្នាំក្រោយមក ការធ្វើដំណើររបស់ក្រុមនាវិក ក៏បានទៅដល់ កោះ Cape of Good Hope ហើយកប៉ាល់ក៏បានចូលចតនៅកំពង់ផែ ។ ប្រធានក្រុមនាវិកជនជាតិហូឡង់រូបនោះ ក៏បានជួបនឹងនារីម្នាក់ដែលមានឈ្មោះថា Senta ដោយគិតថានាងអាចជាស្ត្រីដែលគាត់កំពុងស្វែងរក ។Flying Dutchman by MegSer on DeviantArt | Flying dutchman, Ghost ship, Pirate art

នៅពេលដែលប្រធានក្រុមនាវិកជនជាតិហូឡង់ប្រកាសថាគាត់ស្រឡាញ់នាង ពួកគេក៏យល់ព្រមរៀបការជាមួយគ្នា។ នាង Senta បានស្បថថានឹងស្មោះត្រង់ជាមួយនឹងគាត់ជារៀងរហូត ដែលធ្វើឱ្យបុរសជនជាតិហូឡង់ទាំងអស់ ជឿជាក់ថា ទីបំផុតពួកគេអាចលាងសម្បថបានហើយ។

ក្រោយមក ប្រធានក្រុមនាវិកបានដឹងថា តាមពិតនាង Senta ក៏មានបុរសម្នាក់តាមស្រឡាញ់ដែរ រហូតធ្វើឱ្យប្រធានក្រុមនាវិកយល់ច្រឡំទៅលើ Senta ថានាងកុហកគាត់ ទើបពេលនោះគាត់ក៏សម្រេចចិត្តចាកចេញពីកោះភ្លាមៗតែម្ដង ។

នៅពេលដែលកប៉ាល់ Flying Dutchman ចាកចេញទៅ Senta ក៏បានរត់ទៅតាមគូស្នេហ៍ដែលជាប្រធានក្រុមនាវិកនោះ រហូតឡើងដល់ថ្មលយមួយ។ ជាថ្មីម្តងទៀត នាងប្រកាសថា នាងពិតជាស្មោះត្រង់ជាមួយជនជាតិហូឡង់រហូតដល់ថ្ងៃនាងស្លាប់ ។ ភ្លាមនោះស្រាប់តែនាង លោតចូលទៅក្នុងសមុទ្រ តែម្ដង ។

មួយរំពេចក្រោយមក កប៉ាល់ Flying Dutchman ក៏បានបាក់ និងលិចចូលទៅក្នុងសមុទ្រភ្លាមៗផងដែរ ។

សូមបញ្ជាក់ថា Flying Dutchman គឺជាព្រេងនិទានបង្ហាញអំពីករណីនៃការលិចនាវា Flying Dutchman នេះ ដែលមានប្រភពនៅយុគមាស សតវត្សទី១៧ ។ បច្ចុប្បន្នរូបគំនូររបស់នាវាខ្មោច Flying Dutchman ដែលគូរដោយលោក Albert Pinkham Ryder នៅក្នុងឆ្នាំ១៨៩៦ ក៏ត្រូវបានគេរក្សាទុកនៅក្នុងសារៈមន្ទីរ Smithsonian American Art នៃទីក្រុង វ៉ាស៊ិនតោន សហរដ្ឋអាមេរិក ៕

ដោយ៖ សហការី KBN