មនុស្សយើងគ្រប់គ្នា ពេលផ្ដល់ក្ដីស្រឡាញ់ឱ្យនរណាម្នាក់គឺមានភាពមិនស្មើរគ្នានោះទេ អ្នកខ្លះក៏ផ្ដល់ក្ដីស្រឡាញ់ឱ្យយើងច្រើន អ្នកខ្លះក៏ផ្ដល់ឱ្យតិច ខ្លះផ្តល់ឱ្យដើម្បីតែផលប្រយោជន៍ ខ្លះផ្ដល់ឱ្យព្រោះតែអាណិត ខ្លះទៀតផ្តល់ឱ្យព្រោះតែការស្រឡាញ់យ៉ាងពិតប្រាកដ និងខ្លះទៀតក៏ផ្ដល់ការស្រឡាញ់ក្លែងក្លាយ ប៉ុន្តែការផ្ដល់ឱ្យនូវក្ដីស្រឡាញ់ទាំងអស់នេះយើងអាចសង្កេតដឹងតាមរយៈទង្វើរដែលគេបានបញ្ចេញមកខាងក្រៅមួយចំនួនផងដែរ។

ខាងក្រោមនេះសូមនាំអ្នកទាំងអស់គ្នាមកដឹងពីចំណុចមួយចំនួនដែលបញ្ជាក់ថាដៃគូស្នេហាមិនបានស្រឡាញ់យើងពិតប្រាកដនោះទេ ដោយគេទុកយើងគ្រាន់តែជាមនុស្សកំដរគេប៉ុណ្ណោះ

១.គ្រប់ពេលដែលមានគម្រោងដើរកម្សាន្ត ឬជប់លៀង អ្នកដឹងថាខ្លួនឯងជាមនុស្សចុងក្រោយដែលបានដឹងរឿង ឬដឹងពីការទទូចសួររបស់អ្នក។

២. អ្នកគឺជាមនុស្សដែលតែងតែធ្វើការណាត់ជួបមុន និងខលទាក់ទងទៅគេមុនជានិច្ច ហើយពេលខ្លះគេបានសន្យាថាមកជួបជាមួយយើងក៏ដោយ តែដល់នាទីចុងក្រោយគេរកលេសបដិសេដក្រោមហេតុផលមិនចេះចប់របស់គេ ហើយបើគេទាក់ទងមកលុះត្រាតែគេមានបញ្ហាត្រូវការអ្នកកំដរ។

៣. គេមិនធ្លាប់នាំអ្នកទៅ ជួបគ្រួសារ និងចូលរួមកម្មវិធីធំៗជាមួយគេ ដូចជាពិធីមង្គលការ ខួបកំណើតមិត្តភ័ក្ដិស្និទ្ធស្នាល ឬកម្មវិធីជប់លៀងផ្សេងៗ គេតែងរកលេសគ្រប់វិធីដើម្បីមិនឱ្យមានវត្តមានគេ និង អ្នកនៅទីប្រជុំជនមិត្តភ័ក្តិជាច្រើន​។

៤. នៅពេលអ្នកឆាតទៅសួរសុខទុក្ខ ពេលខ្លះមិនចូលឆ្លើយតបអស់រយៈពេលច្រើនថ្ងៃទើបចូលមើល ហើយតបមកវិញកំបុតៗ។

៥. អ្នកមានអារម្មណ៍ថាដូចជាកំពុងតែខំព្យាយាមថែរក្សានូវទំនាក់ទំនងនេះតែម្នាក់ឯងដោយគ្មានក្ដីសង្ឃឹម។

៦. ពេលដែលគេមានកំហុស ឬមានបញ្ហាអ្វី អ្នកតែងតែជាភាគី ដែលសុំទោសគេជានិច្ចទាំងដែលគេមិនបានចាប់អារម្មណ៍អំពីអារម្មណ៍របស់យើងបន្តិចឡើយ។

៧. យើងចាប់អារម្មណ៍ និងចងចាំជាមួយនឹងរឿងរ៉ាវសំខាន់ៗរបស់គេជានិច្ច តែគេមិនចាប់អារម្មណ៍ពីរឿងរ៉ាវជីវិតរបស់យើងសូម្បីបន្តិច។

៨. មិនដែលនិយាយរឿងសាងអនាគតជាមួយយើងសូម្បីម្ដង ឬ បដិសេធការបង្កើតគម្រោងជាមួយគ្នារហូត។

ទាក់ទងនឹងចំណុចខាងលើ មិនមែនសុទ្ធតែទាំងអស់នោះទេដែលថាដៃគូម្ខាងទៀតមិនបានស្រឡាញ់យើង ជួនកាលអាចមកពីបញ្ហាអ្វីផ្សេងទៀតក៏អាចថាបាន តែបើវាជាសកម្មភាពប្រចាំរបស់គេនោះពិតណាស់ហើយដែលគេមិនមានចិត្តស្រឡាញ់យើងប្រាកដនោះទេ ដូច្នេះអ្នកគួរតែសិក្សាស្វែងយល់ និងដើរចាកចេញមកកុំឱ្យឈឺចាប់រ៉ាំរ៉ៃយូរ៕ ប្រភព៖ Sanook