ស្ថានភាពរុស្ស៊ីជាមួយនឹងអ៊ុយក្រែន នៅតែបន្តឡើងកម្តៅជាខ្លាំង ដែលបានជះឥទ្ធិពលលើគ្រប់វិស័យនៅក្នុងប្រទេសរុស្សុី សូម្បីតែវិស័យកីឡា។ ចាប់តាំងពីរុស្សុីប្រកាសដាក់ទ័ពចូលទឹកដីអ៊ុយក្រែន វិស័យកីឡាប្រទេសនេះសឹងតែធ្លាក់ដល់បាត ដោយការប្រកួតនៅក្នុងលីគកំពូលត្រូវបានបិទ។ មិនតែប៉ុណ្ណោះ ក្រុមជម្រើសជាតិរុស្សុីក៏ត្រូវបាន FIFA ពិន័យមិនអោយមានការប្រកួតអន្តរជាតិផ្លូវការណាមួយថែមទៀតផង។UK and Ireland told to focus on Euro 2028 by DCMS chair - SportsPro

តែយ៉ាងណាមិញ កាលពីពេលថ្មីនេះ ក្រោយពីការប្រជុំរបស់សហព័ន្ធបាល់ទាត់ប្រទេសរុស្ស៊ីរួមក ប្រទេសរុស្សុីបានប្រកាសប្រកាន់ជំហរដ៏រឹងមាំ ថាខ្លួននឹងចូលរួមដេញថ្លៃដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតជើងឯកទ្វីបអឺរ៉ុប Euro ឆ្នាំ២០២៨ ឬឆ្នាំ២០៣២។World Cup: Vladimir Putin Picks 3 of His Favourite Soccer Players of All Time

នៅក្នុងការប្រជែងធ្វើជាម្ចាស់ផ្ទះនេះ ប្រទេសរុស្សុីត្រូវឆ្លងកាត់អុីតាលី និងអង់គ្លេសដែលនឹងធ្វើជាសហម្ចាស់ផ្ទះជាមួយប្រទេសវែល៏,អៀកឡង់,អៀកឡង់ខាងជើង និងស្កុតលែន។

គួរបញ្ជាក់ផងដែរថា ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះ Euro ឆ្នាំ២០២៨ ឬឆ្នាំ២០៣២ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយ ដោយលទ្ធផលប្រកាសជាផ្លូវការនឹងប្រកាសនៅថ្ងៃទី  ៥ ខែមេសាខាងមុខនេះ៕Russian World Cup stadiums hosting matches in 2018

ប្រភព: ESPN