សត្រូវ​ដ៏​ធំ​បំផុត​នៃ​ជីវិតរបស់​មនុស្ស​គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​៣​ឃ្លានេះ​ថា «​ប្រណិត   សន្តិភាព  និង  មោទនភាព​ » នេះ​ឯង ។ លុះត្រាតែអ្នកចងចាំពាក្យទាំងបីនេះ ទើបអ្នកមានភាពក្លាហានយកឈ្នះលើខ្លួនឯង។

 

  • ប្រណិតភាព

ការសន្សំគឺជាគុណភាពដែលពិបាករក  ហើយការគ្រប់គ្រងក្នុងគ្រួសារ  គឺជារឿងដែលមិនអាចខ្វះបាន។តាមសុភាសិតមួយបាននិយាយថាបុរសដែលអស្ចារ្យក្នុងប្រវត្តិសាស្រ្ត  ជោគជ័យ ​គឺដោយសារការសន្សំសំចៃ ​បរាជ័យគឺដោយសារប្រណិតភាព។មនុស្សត្រូវតែចេះសន្សំ  ការប្រើជីវិតសាមញ្ញ​ដោយបោះបង់ទម្លាប់ប្រណិត  ឡូយឆាយ បង្អួតទ្រព្យសម្បត្តិ អាចធ្វើអោយកូនចៅជំនាន់ក្រោយយកតម្រាប់តាម។

  • មោទភាពចំពោះខ្លួនជ្រុល

ជីវិតមិនត្រូវក្រអឺតក្រទមពេកទេ  ព្រោះវាមិនខុសអី ពីមនុស្សម្នាក់ដែលល្ងង់ខ្លៅ  ។នៅពេលណាដែលមនុស្សមានចិត្ត  អួតអាង អំនួតគឺត្រូវដឹងថា ខ្លួនស្ថិតក្នុងទិដ្ឋភាពនៃភាពវឹកវរ និងបរាជ័យនឹងមកជាមួយគ្នាជាបន្តបន្ទាប់។

ជាក់ស្តែងចាស់បុរាណនិយាយថា  មនុស្សរាបសារតែងតែគិតអំពីកំហុសរបស់ខ្លួន។ មនុស្សក្រអឺតក្រទម គិតតែពីកំហុសរបស់អ្នកដទៃ។មានតែការបន្ទាបខ្លួនប៉ុណ្ណោះដែលធ្វើអោយអ្នកមានការរីកចម្រើន។ បុគ្គល​ក្រអឺតក្រទម រមែង​ដើរ​តាម​អ្នក​ដទៃ ព្រោះភាព​ក្រអឺតក្រទម​ពេក មិន​ស្តាប់​ដំបូន្មាន​អ្នក​ណា​ឡើយ ទីបំផុត​បំផ្លាញ​ខ្លួន​ឯងដោយ​ភាពក្រអឺតក្រទម។

 

  • ព្រមដោយសន្តិភាព

Stephen Chow ធ្លាប់និយាយថា ជីវិតដែលគ្មានសុបិនប្រៀបបានទៅនឹងត្រីដែលទុកក្នុងធុងចោល។ ដូច្នេះហើយ ដំនើរលើវិថីនៃការខំប្រឹងប្រែង ទោះលំបាកក្តី ទោះដួលក្តី ទោះបីរដិបរដុបក្តី ក៏មិនប្រាកដថា អាក្រក់ទាំងអស់ដែរ ទាល់តែយើងឆ្លងកាត់បទពិសោធន៍លំបាក ទើបសម្រេចបាននូវអ្វីដែលដែលមានគុណភាព។ការ​តាំងចិត្ត​និង​ការ​ជំរុញ​ចិត្ត​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អ្វី​មួយ​ត្រូវ​តែ​ផ្អែក​លើ​ការ​សាទរ និង​ការ​តស៊ូ។ មានតែការប្រឹងប្រែងដែលមិនចេះនឿយហត់ទេ ទើបអាចសម្រេចបាន៕

What Is the Meaning of Life?