ពិតណាស់ថា អាហារដែលមានជាតិស្ករខ្ពស់  ច្រើនតែមានលក់នៅលើទីផ្សារ ថ្វីត្បិតតែវាមានរសជាតិឆ្ងាញ់ក្តី តែពួកវាក៏ងាយបង្កគ្រោះថ្នាក់ដល់រាងកាយដែរ  ។ដូចដែលយើងបានដឹងជាយូរមកហើយថា  ជាតិស្ករលើសវាជាប់ពាក់ព័ន្ធទៅនឹងបញ្ហាសុខភាព​ ពីស្រួចស្រាវទៅជារាំរ៉ៃ។

យោងតាមសមាគមបេះដូងអាមេរិក ស្ត្រីពេញវ័យមិនគួរទទួលទានជាតិស្ករលើសពី 25g ក្នុងមួយថ្ងៃ ដែលស្មើនឹងជាតិស្ករប្រហែល 6 ស្លាបព្រាបាយនិង 36g សម្រាប់បុរស ដែលស្មើនឹង 9 ស្លាបព្រា។ប៉ុន្តែបើរាងកាយរបស់អ្នកលេចចេញនូវសញ្ញាទាំងនេះ​​ អ្នកគួរតែបញ្ឈប់ជាតិស្ករភ្លាម។

  • អស់កម្លាំងជាញឹកញាប់

នៅពេលដែលអ្នកទទួលទានជាតិស្ករកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ  កម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នកនឹងកើនឡើងខ្ពស់  បន្ទាប់ពីនោះអ្នកនឹងចាប់ផ្តើមអស់កម្លាំងភ្លាមៗ។ចំពោះអ្នកដែលកំពុងប្រឈមមុខនឹងជំងឺទឹកនោមផ្អែម ឬមិនផលិតអាំងស៊ុយលីនគ្រប់គ្រាន់សម្រាប់រាងកាយ ការផ្លាស់ប្តូរជាតិស្ករក្នុងឈាមជាពិសេសនៅពេលថ្ងៃគឺមានលក្ខណះធម្មតា ប៉ុន្តែបើនៅពេលដែលធ្លាក់ចុះដល់កម្រិតទាបអាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរ។

  • ​ឡើងទម្ងន់

របប​អាហារ​មាន​តុល្យភាព និង​ផ្តល់អត្ថប្រយោជន៍ល្អចំពោះសុខភាព​  ជាពិសេស​សម្រាប់​ការ​រក្សា​ទម្ងន់​ឲ្យ​មាន​ស្ថិរភាព។ ដូច្នេះហើយ នៅពេលទទួលទានអាហារដែលមានជាតិស្ករច្រើន មនុស្សជាច្រើនមានការលំបាកក្នុងការគ្រប់គ្រងទម្ងន់របស់ពួកគេ។

មូលហេតុនៃស្ថានភាពនេះគឺមិនត្រឹមតែជាតិស្ករលើសដែលត្រូវបានបំប្លែងទៅជាជាតិខ្លាញ់ប៉ុណ្ណោះទេ ថែមទាំងបង្កើតការឃ្លាន ធ្វើឱ្យអ្នកចង់ស្រូបកាឡូរីច្រើនជាងការចាំបាច់ប្រចាំថ្ងៃ។

  • បញ្ហាស្បែក

​ ការទទួលទានជាតិស្ករច្រើនពេក មិនត្រឹមតែប៉ះពាល់ដល់ផ្នែកខាងក្នុងនៃរាងកាយប៉ុណ្ណោះទេ ​ថែមទាំងប៉ះពាល់ដល់ពណ៍សម្បុរស្បែកផងដែរ។យោងតាមទស្សនាវដ្តី Healthy Women ទម្លាប់នៃការទទួលទានផ្អែមអាចបង្កើនភាពធ្ងន់ធ្ងរ ដូចជាញឹកញាប់នៃការកើតមុន និងស្នាមជ្រីវជ្រួញ  ស្បែកទ្រុឌទ្រោម។ដូច្នេះហើយ ស្ត្រី​គួរតែ​គ្រប់គ្រង​បរិមាណ​ស្ករ​ដែល​ប្រើប្រាស់​ក្នុង​របប​អាហារ​ប្រសិនបើ​អ្នក​ចង់​បាន​ស្បែក​ស​រលោង និង​ក្មេង​ជាង​វ័យ​។

  • គេងមិនលក់

ការគេងមិនបានលង់លក់ ប៉ះពាល់ដល់ផ្លូវចិត្ត និង ផ្លូវអារម្មណ៍  ។ពិតណាស់  ការលំបាកក្នុងការគេងនៅពេលយប់​​អ្នកត្រូវបានគេរកឃើញថា  អាចបណ្តាលមកពីទម្លាប់ក្នុងការទទួលទានអាហារផ្អែម។ការ​ញ៉ាំ​បង្អែម​ក្រោយ​អាហារ​ពេល​ល្ងាច​គឺជា​ជម្រើស​ដ៏​ពេញនិយម ប៉ុន្តែ​មិន​ល្អ​សម្រាប់​សុខភាព​ឡើយ​។ ប្រសិនបើអ្នករកឃើញថាការកាត់បន្ថយការទទួលទានជាតិស្ករមានប្រសិទ្ធភាព និងជួយឱ្យអ្នកគេងលក់ស្រួល អ្នកគួរតែបំបាត់ជាតិស្ករជាអចិន្ត្រៃយ៍ ឬញ៉ាំតែក្នុងឱកាសពិសេសប៉ុណ្ណោះបានហើយ។

  • ​ បញ្ហាពោះវៀន

ជាតិស្ករលើសអាចបំផ្លាញប្រព័ន្ធរំលាយអាហាររបស់អ្នក ដូចជាការឈឺទ្រូង បន្ទោរបង់មិនទៀងទាត់ រាគ  រហូតដល់ឈឺក្រពះ និងហើមពោះ នឹងឆាប់ខឹង។

  • ពុកធ្មេញ​

ការទទួលទានជាតិផ្អែមច្រើន  បណ្តុំដោយពពួកបាក់តេរី  ទុំជាប់ទៅលើអញ្ជាញធ្មេញ  ងាយបង្កអោយរលាក  និង  ពុកធ្មេញជាបន្តបន្ទាប់។

  • ជំងឺធ្លាក់ទឹកចិត្ត

ការទទួលទានជាតិស្ករច្រើនពេកអាចប៉ះពាល់ដល់ខួរក្បាល ដែលនាំឱ្យកើតជំងឺធ្លាក់ទឹកចិត្ត។ អ័ព្ទនៃខួរក្បាលក៏ជាហេតុផលដែលមនុស្សត្រូវបំបាត់ទម្លាប់នៃការញ៉ាំផ្អែមផងដែរ។ ពួកគេធ្វើឱ្យខួរក្បាលរបស់អ្នកលែងមានភាពរសើប មានប្រសិទ្ធភាព ឬរហ័សរហួនដូចពីមុនទៀតហើយ៕Foods That Can Help Control Blood Sugar in Diabetic Diet | Everyday Health