រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២២នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ ជួបសំណេះសំណាលជាមួយលោកស្រី ម៉ាញ មសកា ដើម្បីសួរសុខទុក្ខពីស្ថានភាពជំងឺ និងឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិក ដល់តារាចម្រៀងអាយ៉ៃជើងចាស់ លោកព្រហ្ម ម៉ាញ ដើម្បីជួយសម្រាលការលំបាកក្នុងពេលសង្គ្រោះបន្ទាន់ និងកំពុងសម្រាកព្យាបាលជំងឺលើសឈាម នៅមន្ទីរពេទ្យប៉ាស៊ីហ្វិកភ្នំពេញ។សម្តេចវិបុលសេនាភក្តី សាយ ឈុំ ផ្ញើសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ | PRESS OCM I អង្គភាព ...ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងការគិតគូរពីសុខភាព របស់លោក ព្រហ្ម ម៉ាញ ដែលជាសិល្បករជើងចាស់ មានស្នាដៃជាច្រើនក្នុងការចូលរួមលើកកម្ពស់វិស័យសិល្បៈ តាមរយៈការសម្តែង និងច្រៀងអាយ៉ៃ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើពីការថែទាំសុខភាព អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ និងសូមឱ្យឆាប់បានជាសះស្បើយ មានសុខភាពល្អរឹងមាំឡើងវិញ។https://blogger.googleusercontent.com/img/a/AVvXsEgX0mCwT-tznOfJoVSDL8Ym4sJul1loTdbotKZryzeibDtZDZdF_XiuhBXjfudiK9tgujYDjjechI1Yk03ODUH8d6MQ5xI--og032tHu6OotY-gbsLi9-l-wKcgHCsWrMdbojHofmprLSQjXHlJGEJPTPs0SVUgxLE3WchAV77cGQmede5aJUV9Lerw=s720លោកស្រី ម៉ាញ មសកា កូនស្រីរបស់លោក ព្រហ្ម ម៉ាញ និងក្រុមគ្រួសារ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ប្រជាពលរដ្ឋជួបការលំបាក ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ សាសនា ឬនិន្នាការនយោបាយ។
សូមបញ្ជាក់ថា កាលពីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ អ្នកចម្រៀងអាយ៉ៃជើងចាស់ ដ៏ល្បីល្បាញ លោក ព្រហ្ម ម៉ាញ ជួបនឹងបញ្ហាសុខភាព ដោយសារជំងឺលើសឈាមធ្វើទុក្ខខ្លាំង រហូតសន្លប់បាត់បង់ស្មារតី ត្រូវគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។
យោងតាមគណនីហ្វេសប៊ុក របស់អ្នកនាងឆយ ដែលបង្ហោះកាលពីថ្ងៃទី១៩មីនា មានខ្លឹមសារថា« លោកពូ ព្រហ្ម ម៉ាញ លើសឈាមសន្លប់ ឥឡូវនៅពេទ្យសង្គោះបន្ទន់ សូមអោយលោកពូឆាប់ជាណា»។
ជាមួយគ្នានោះដែរ អ្នកនាង ឆយ ក៏បានបង្ហាញរូបភាពថ្មីដែលបញ្ជាក់ថា អ្នកនាងក៏កំពុងនៅជួយមើលថែ កំដរលោក ព្រហ្ម ម៉ាញ ជាមួយនឹង ភរិយារបស់លោកផងដែរ៕https://blogger.googleusercontent.com/img/a/AVvXsEjs-8kcC_51czwENeeBOTN4wgcYPKe9tdpEezJpaKPxmbgoUOODKYRiMe-M9CGjKEQYEaMl8Qa8ljVhCXKkzErDzGLLOdPNNbMqGYfqxrIHBzGEYOS2Ab8KInB_iOYRQILhaf7iWOqqWSSeg1YwmFPc87_akQss9gXPWGQq8lmPfv4OlKhqkovsbdt2=s720