រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ក្រសួងធនធានទឹក និងឧតុនិយម ចេញសេចក្តីជូនដំណឹងថា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ធាតុអាកាសនៅកម្ពុជាទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) និងខ្យល់បក់មកពីទិសអាគ្នេយ៍ដែលនាំមកនូវសំណើមពីសមុទ្រចិនខាងត្បូង។

ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន និងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ ដោយឡែកនៅថ្ងៃទី២៨-២៩ ខែមីនា ភ្លៀងនឹងមានសន្ទុះកើនឡើង។

ចង់ជ្រាបកាន់តែច្បាស់សូមអានសេចក្តីជូនដំណឹងក្រសួងធនធានទឹក និងឧតុនិយម ដូចខាងក្រោម៖May be an image of monument and text