ប្រទេសប៉េរូ៖ អ្នកវិទ្យាសាស្ត្រនៃប្រទេសប៉េរូបានរកឃើញនូវហ្វូស៊ីល ដែលជាលលាដ៍ក្បាលត្រីបាឡែនបុព្វកាលមានប្រវែងជាងមួយម៉ែត្រ និងមានអាយុកាលពី ៣៦ លានឆ្នាំមុន។

កាលពីពេលថ្មីៗនេះសារព័ត៌មាន​ Xinhua បានរាយការណ៍ថាក្រុមអ្នកវិទ្យាសាស្ត្រនៃប្រទេសប៉េរូបានរកឃើញហ្វូស៊ីលលលាដ៍ក្បាលត្រីបាឡែនកាលពីសម័យនៃបុរេប្រវត្តិសាស្ត្រ ឈ្មោះថា Basilosaurus ដែលជាហ្វូស៊ីលត្រីបាឡែន មានអាយុ ៣៦ លានឆ្នាំមុន លលាដ៍ក្បាលនេះមានប្រវែង ១.៣៥ ម៉ែត្រ និងមានធ្មេញមុតស្រួចដ៏គួរឱ្យខ្លាច។ ការរកឃើញនេះត្រូវបានធ្វើឡើងនៅចុងឆ្នាំ ២០២១ ដោយក្រុមអ្នកស្រាវជ្រាវមួយក្រុម ដឹកនាំដោយអ្នកបុរាណវិទ្យា Mario Urbina ដោយដំណើរការនៃការស្រាវជ្រាវនៃគម្រោងនៅវាលខ្សាច់ Ocucaj ក្នុងតំបន់ Ica ភាគខាងត្បូងប្រទេសប៉េរូ។ ក្នុងនោះលោក Rodolfo Salas- Gismondi ដែលជាប្រធាននាយកដ្ឋានជីវសាស្ត្រសត្វឆ្អឹងខ្នង នៃសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ គាត់បានបញ្ជាក់ថាលលាដ៍ក្បាលនេះជាកម្មសិទ្ធិរបស់បុព្វបុរសត្រីបាឡែនបុរាណ ហើយបានជីកកកាយពីថ្មដែលមានអាយុកាលពីសម័យអេអូសេន (Eocene) ។ វាត្រូវបានគេបង្ហាញថាលលាដ៍ក្បាលត្រីនេះស្ថិតក្នុងស្ថានភាពល្អ ដែលធ្វើឱ្យគេអាចងាយស្រួលក្នុងការសិក្សាលម្អិតអំពីកាយវិភាគវិទ្យាថា ត្រីបាឡែនបុរាណនេះគឺជាបុព្វបុរសរបស់សត្វផ្សោត និងជាត្រីបាឡែនសម័យទំនើប ហើយជួយយើងឱ្យយល់ពីការវិវត្តន៍របស់សត្វទាំងនេះបន្ថែមទៀតផង។

ហ្វូស៊ីលលលាដ៍ក្បាលនឹងត្រូវបានបង្ហាញនៅឯការតាំងពិពណ៌បណ្តោះអាសន្ននៅ “New Basilosaurus នៃ Ocucaje ក្នុងសារមន្ទីរដ៏ល្បីល្បាញនៃប្រទេសប៉េរូ ដើម្បីឱ្យមនុស្សដឹងពីភាពសម្បូរបែបនៃជីវិតសត្វកាលពីបុព្វកាល ក្នុងពីសម័យមុននៃក្នុងប្រទេសប៉េរូ៕ ប្រភព៖ Khaosod