យីហោម៉ូដសម្លៀកបំពាក់H&M​ បានបើកដំណើរការដោយជោគជ័យរបស់ខ្លួន ដំបូងគេក្នុងរាជធានីភ្នំពេញ។​ មនុស្សម្នាជាច្រើនដែលបានកំពុងតម្រង់ជួររង់ចាំដោយក្តី​រំភើប នឹង​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ដើម្បីចូលក្នុងហាង H&M ដំបូងគេក្នុងទីក្រុងភ្នំពេញនេះ។

https://blogger.googleusercontent.com/img/a/AVvXsEhtjJ093dV2-48ZywMI1KGzafeBDBZ1w95FHxpl3tiJbfbEEvue-JNyDw1Mx7aH5S8sNGtHNFJxN7UO3UiSptwNEyn6ctl3E58jN38XOGkA2AN1CUDlACLXWiPHCYb56Ao1QmvXPocUgTHQvdfmTL0lAg0zSFUt51WvNlrZdq_pfvGM2Fn5LNr2XM0AoQ=s6048

ដោយរង់ចាំ ហាងបើកលក់នៅម៉ោង 09:00ព្រឹក ថ្ងៃសុក្រទី18 ខែមិនា, អតិថិជនពិតជារំភើបចិត្តយ៉ាងខ្លាំងនៅមាត់ទ្វារនៃហាងតាំងពីម៉ោង 8:00ព្រឹក។ តារាបង្ហាញម៉ូតទាំងអស់ក៏រីករាយផងដែរ ក្នុងការទិញទំនិញ បណ្ដុំទៅដោយម៉ូដជាច្រើនចុងក្រោយបំផុត ដែលបង្ហាញពីពណ៌រស់រវើក ឬពណ៌ស្រស់ឆើតឆាយ ម៉ូតប្លែកៗ និងសម្ភារៈនិរន្តន៍ភាពពីការប្រមូលផ្តុំទៅដោយម៉ូតប្រចាំ និទាយរដូវ និងរដូវក្ដៅក្នុងឆ្នាំ 2022នេះ នៅថ្ងៃបើកសម្ពោធដំបូងរបស់ H&M AEON Mall Phnom Penh1 ។

https://blogger.googleusercontent.com/img/a/AVvXsEgSeVDxR_qzhlI6WqFLDRccxZfBoBpyS9HFdrJsGZc8JtHufQZz4jUYjd0968KFgVCzNCFojJxz-4eYsGsKH47moAqCkwbkIxtDmTedSdp2jAKDU_ijDjWthxmCWvqKl8iNhEvCdIGx8vLQJbOg5bErUcQM4r4ts6DGZ9MZFa7uSpCikeImGIum_L-1Ag=s6048

លោក Philippe Lassaux  នាយកប្រតិបត្តិ និងនាយកប្រចាំប្រទេសកម្ពុជានិងប្រទេសថៃរបស់ H&M បាននិយាយថា “វា​ពិត​ជា​រីករាយ និង​រំភើប​ចិត្ត​ណាស់​ដែល​បាន​ឃើញ​មនុស្សជាច្រើនដែលកំពុង​រង់ចាំការបើកហាងដំបូងរបស់ H&M នៅ​ទីក្រុងភ្នំពេញ។ យើងខ្នះខ្នែងក្នុងការនាំយកម៉ូត និងគុណភាពក្នុងតម្លៃដ៏ល្អបំផុត ក្នុងមធ្យោបាយប្រកបដោយ   និរន្តន៍ភាព ទៅកាន់ទីក្រុងថ្មីមួយ។ យើងពិតជាកោតសរសើរចំពោះការស្វាគមន៍ដ៏ល្អ ដែលយើងមាននៅក្នុងទីក្រុងភ្នំពេញ។ យើងទន្ទឹងរង់ចាំក្នុងការផ្តល់ជូននូវការប្រមូលផ្តុំម៉ូតសម្លៀកបំពាក់ H&M និងធ្វើឱ្យអតិថិជនរបស់យើងរំភើបចិត្តដើម្បីបង្កើតស្ទាយផ្ទាល់ខ្លួន និងរូបរាងដែលពួកគេចូលចិត្ត” ។

https://blogger.googleusercontent.com/img/a/AVvXsEgwrwmYwyjUpX_HhnsZ_dlmkvN-DnLJx5MACqc0QMH006JPd_1rnA1iiTdak3j2qfsjJZH16mtfQ4qimyNXanBMlGB_Wj5mJWQhfz-L-SEGTX7gxHZr7sl4wtxRdOa5ulmKYIIN1FTm3r2usGfMD_283qBJNYYKC3tsNpBGPewzS0FpzV-CBQSZw5FLlw=s6048

អ្នកដែលត្រូវបានអញ្ជើញឱ្យមកចូលរួមមានដូចជា ជា ស្រីនា, ហុង ស្រីពេជ្រ, តារា មុនីរ័ត្ន, ប៉ែន ចំរុង, វ៉ាន់ ម៉ៅហ្សូលីនដា, វី ឌីណែត, គឹម ម៊ីសៀង, តេង ហ៊តណារ៉ុង, អ៊ិន សេងហួ និង យឹម ណារ៉ ដើម្បីទទួលយកបទពិសោធន៍ក្នុងការបើកដំណើរការហាង H&M ដំបូងគេក្នុងរាជធានីភ្នំពេញ។

https://blogger.googleusercontent.com/img/a/AVvXsEhzs6Y-mWMYfeSrk9AexQUtsiFg-elnPktGTbrgJiabpNA2M-lUMyTwbvKDxNYjUNhR9pqeOAGxQWcIiQDbGXX0XZ2p2l0g4P5kaHNUeCt44JWAe0UrwUoy-qcMqdhnsCWwXssJpXTQCNNsWW0jKYtRmt37JZsh8xTxBASS3r51N--X9c1RCQa5zid8fw=s6048

របៀបវារៈសម្រាប់កម្មវិធីនៃថ្ងៃបើកដំណើរការលក់ដំបូងនាថ្ងៃសុក្រ ទី18 ខែមីនា មានការប្រគល់រង្វាន់ដល់អតិថិជន ក្រុមដំបូងដែលបានតម្រង់ជួរ, ចម្រៀងជួនពរ, និងពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការដោយ លោក Philippe Lassaux: CEO & Country Manager នៃ H&M ប្រទេសកម្ពុជានិង ប្រទេសថៃ, Syed Hamza Ameer: អ្នកគ្រប់គ្រងប្រតិបត្តិការ, Pimmnapah Sithisuppaya: អ្នកគ្រប់គ្រងប្រចាំតំបន់, Amyna Chamrong: អ្នកគ្រប់គ្រងហាង Mr. Tsuboya Masayuki: Managing Director of Aeon Mall Cambodia, Mr. Yoshioka Satoru: General Manager of Aeon Mall Cambodia, Mr. Kakuhari Keiichiro: Leasing General Manager of Aeon Mall Cambodia and Ms. Kannitha Nuon, Leasing Manager of Aeon Mall Cambodia .

https://blogger.googleusercontent.com/img/a/AVvXsEguMKor5LYWnqqrzyvvNd3jqhinXo6Doh1O3p4dRZwSiZ2c1BQ2YAlJucTK84HlAcp6oEYKHswGXbUo8PDmODq9SPPPHNGPZRxJMNqHmezCFTjCt_V39KWJZ6d3Izubbxds2ywPBB4zy3KOGz8zWy7SQpSXfhTs2CEMA2LsNu7EQstpjuaTeaWFnVFE5w=s4622 ហាង H&M​ ភ្នំពេញ មានទីតាំង G-ជាន់ទី1 ក្នុង Sweet Zone ផ្សារទំនើប AEON Mall Phnom Penh 1។ បើកចាប់ពីម៉ោង 9:00 ព្រឹក ដល់ 10:00 យប់ ជារៀងរាល់ថ្ងៃ។

https://blogger.googleusercontent.com/img/a/AVvXsEjrDAETyu5Wqkl0KHoOZkAQrE8KfRmAs_bcYZVQ3dXzPMK3tatATmTVmvtY4OM2BBtQysIfjVIQwNvXUV6ElxtuE31xpnfzuBxywbhlES9cFsjvCupnyMJ3rsDcMfWY1x5soX5_WfL4GPKu2gERgkmIbfVPNi7_-CM7RDud_FYWSNB9SRvvVHIxW3gt2Q=s6048

ដើម្បីអបអរសាទរនៃការបើកសម្ភោធដំណើរការរបស់ខ្លួន H&M AEON Mall Phnom Penh 1 មានការបញ្ចុះតម្លៃ 25% គ្រប់មុខម៉ូតសម្លៀកបំពាក់​ លើតម្លៃធម្មតាសម្រាប់រយៈពេលតែ 3ថ្ងៃ ក្នុងអំឡុងថ្ងៃទី 18 ដល់ថ្ងៃទី 20 ខែមីនា ឆ្នាំ 2022៕

https://blogger.googleusercontent.com/img/a/AVvXsEgwsvTwCtzFBRYOlC1Eg6ZsER11Hy_hzsbuVmyuIo2zFGkjrFBp7r9fBQRyebB0nADv2e8czCmma1F_UkMfXTZgxDSmbZG0cj-foWG2q0GrqeIe8rrRbgifBHNZDqWGzIW-OE7UGADawKfN_c2jdqEXGMUemfOO3kYkjK3FrEo7iBEwGw8hDUQ05xiT5w=s6048