១. កំពង់ហ្លួង ឬភូមិអណ្ដែតទឹក

កំពង់ហ្លួង ឬភូមិអណ្ដែតទឹក ជាតំបន់ទេសចរណ៍មួយទទួលបានប្រជាប្រិយភាពពីភ្ញៀវបរទេសទៅលេងកម្សាន្ត។ ទៅដល់ទីនោះលោកអ្នកនឹងបានឃើញពីតថភាពតាមដងទន្លេសាប ការរស់នៅរបស់បងប្អូនកម្ពុជាដែលច្រើនប្រកបរបរនេសាទត្រី ផ្ទះដុះដូចផ្សិតអណ្ដែតលើផ្ទៃទឹក មានទូកជាមធ្យោបាយធ្វើដំណើរឡើងចុះ វាមិនមែនជាតំបន់ទំនើបអ៊ូអរដូចតំបន់ទេសចរណ៍ផ្សេងទៀតឡើយ ប៉ុន្តែវានឹងធ្វើឲ្យលោកអ្នកបានស្គាល់ពីរសជាតិនៃការរស់នៅបែបអ្នកនេសាទ និងអ្នកនៅតំបន់ទន្លេ។

២. ភ្នំ១៥០០ ផ្លូវអន្ទង់អាំង

កាលពីមុនបើចង់ឡើងលើភ្នំ ១៥០០ យើងត្រូវចំណាយពេលច្រើនថ្ងៃ ប៉ុន្តែឥលូវនេះបើចង់ឡើងទៅលើភ្នំ គឺជារឿងងាយស្រួលខ្លាំងណាស់ ព្រោះគេបានធ្វើផ្លូវលេខ ៥៥ ដែលហៅថា“ផ្លូវអន្ទង់អាំង” បានយ៉ាងស្អាត និងជាផ្លូវសរសៃឈាមសេដ្ឋកិច្ចថ្មីមួយដ៏សំខាន់តភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ កាត់តាមស្រុកវាលវែងរហូតដល់ថ្មដាព្រំដែនកម្ពុជា-ថៃ។ផ្លូវតាមជ្រលងភ្នំអន្ទង់អាំងស្អាតយ៉ាងនេះ មិនចាំបាច់ទៅដល់មណ្ឌលគិរីទេ  ​ការពិតនៅខេត្តជិតៗនេះសោះ! – Knongsrok

៣. ទឹកធ្លាក់ថ្មដាតូច

ប្រសិនបើបានទៅលេខភ្នំ ១៥០០ ដូចបានទៅលេងទឹកធ្លាក់ថ្មដាតូចអ៊ីចឹងដែរ ដូច្នេះហើយកុំភ្លេចឈៀងចូលលេងឲ្យសោះ វាជារមណីដ្ឋានដ៏ត្រជាក់ចិត្តមួយកន្លែង ស្ថិតនៅជាប់នឹងផ្លូវអន្ទង់អាំង ក្បែរភ្នំ ១៥០០ ហើយពេលខ្លះគេហៅវាថា “ទឹកធ្លាក់ភ្នំ១៥០០”។ យើងចុះពីផ្លូវអន្ទង់អាំង ចម្ងាយ១០០ម៉ែត្រ នឹងបានឃើញនូវទិដ្ឋភាពទឹកថ្លាខ្យងហូរលើជម្រាលថ្មភ្នំជាថ្នាក់ៗហាក់ដូចកាំជណ្ដើរ អមជាមួយសម្រស់ព្រៃភ្នំជាទីមនោរម្យ និយាយថាពីល្អប្លែកភ្នែក និងទាក់ចិត្តភ្ញៀវទេសចរឲ្យឈានជើងចូលទៅលេងទឹកតាមដំណាក់ទាំងនោះ។

៤. ភ្នំទំព័រ

ភ្នំទំព័រ មានកម្ពស់ ១៥៥១ម៉ែត្រជាភ្នំខ្ពស់ជាងគេចំណាត់ថ្នាក់លេខ ៣ ក្នុងប្រទេសកម្ពុជា ហើយជាតំបន់អភិរក្សក្រោមការគាំពាររបស់សហគមន៍ផ្សងព្រេងតំបន់ទេសចរណ៍ភ្នំទំព័រដែលទទួលស្គាល់ដោយក្រសួងបរិស្ថាន និងរាជរដ្ឋាភិបាល។ ទីនោះគឺជាតំបន់ជម្រកសត្វព្រៃ និងព្រៃឈើ ព្រមទាំងនៅជុំវិញហ៊ុំព័ទ្ធទៅដោយភ្នំនានា លើសពីនេះវាគឺជាភ្នំក្នុងចំណោមភ្នំកំពូលទាំង១០នៃជួរភ្នំក្រវ៉ាញ ហើយឥលូវនេះវាត្រូវបានចុះបញ្ជីជាតំបន់អេកូទេសចរណ៍ផ្សងព្រេងក្នុងព្រៃនៃប្រទេសកម្ពុជា។

៥. ជួរភ្នំក្រវាញ

តំបន់នេះបានភ្ជាប់មកជាមួយនូវប្រវត្តិសាស្ត្រដ៏ជូរចត់ ធ្លាប់ជាបន្ទាយចុងក្រោយមួយសម្រាប់ទាហានខ្មែរក្រហម។ បន្ទាប់ពីការដួលរលំនៃរបបដឹកនាំដោយប៉ុល-ពតក្នុងឆ្នាំ ១៩៧៩ ទាហានជាច្រើនបានភៀសខ្លួនទៅក្នុងព្រៃ ដោយបន្តការប្រយុទ្ធរបស់ពួកគេជាមួយនឹងអ្នកស្រុកមិនប៉ុន្មាននាក់ដែលរស់នៅទីនោះ។តំបន់​ជួរ​ភ្នំក្រវាញ​និង​បឹង​ទន្លេសាប​មាន​សារៈសំខាន់​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រមាណ៥​លាន​នាក់  – Koh Santepheap Daily

៦. កោះសំពៅមាស

កោះសំពៅមាស ជាទីដ៏សែនមនោរម្យសម្រាប់ប្រជាជនក្នុងស្រុកទៅលេងលំហែកាយ និងអារម្មណ៍ ក៏ដូចជាភ្ញៀវទេសចរពីនាយពីអាយផងដែរ។ ជាពិសេសនៅពេលយប់ប្រលប់កោះសំពៅមាសមានពន្លឺចាំងចែងស្អាតហាក់ដូចជាត្បូងមានពន្លឺ មិនចាញ់ពន្លឺភ្លើងទីក្រុងនាពេលរាត្រីឡើយ។

៧.ទឹកធ្លាក់អូរដា

រមណីយដ្ឋាន​បែប​ធម្មជាតិ​ទឹក​ធ្លាក់​អូរដា មានទឹក​ធ្លាក់​​ដ៏ស្រស់ស្អាត និងស្រស់បំព្រង ដែល​មាន​ប្រភព​ពី​ស្ទឹង​អារ៉ៃលើ​ខ្នង​ភ្នំឱរ៉ាល់។ វាមានទឹកហូរធ្លាក់តាមដំណាក់ជម្រាលទៅប៉ះលើថ្មដាទាំងផ្ទាំងៗអន្ទងចិត្តឲ្យភ្ញៀវទេសចរចូលទៅងូតហែលលេងជាមួយវា។

៨ អូរសោម

អូរសោម​ គឺជាជង្រុកនៃសម្បត្តិធម្មជាតិមួយដែលស័ក្តិសមនឹងអ្នកចូលចិត្តដើរផ្សងព្រេងខ្លាំងណាស់។ ទៅទីនោះលោកអ្នកអាចងូតទឹកធ្លាក់ដ៏ត្រជាក់ស្រេបលេង ជិះទូក ឬកាយ៉ាក់តាមបឹងដ៏ធំអូរសោម និងមើលថ្ងៃអស្ដង្គត ដើរព្រៃ ឡើងលើភ្នំ បោះតង់ និងគយគន់មើលទស្សនីយ៍ភាពនៃរុក្ខជាតិ និងភាវៈមានជីវិតដែលមាននៅតំបន់នោះ ជាពិសេសនៅទីនោះគេមានកន្លែងអភិរក្សសត្វក្រពើ។អភិបាលខេត្តពោធិ៍សាត់ ព្រមានចាត់ការចំពោះអ្នកកាប់រានទន្ទ្រានដីព្រៃនៅតំបន់ អូរសោម - Khmerhome

៩. ទឹកធ្លាក់ច្រងល្អៀង

ទឹកធ្លាក់ច្រកល្អៀង គឺជាទឹកធ្លាក់ដែលល្បីល្បាញខាងសម្រស់ស្អាតជាងគេក្នុងចំណោមទឹកធ្លាក់ទាំងអស់នៅខេត្ត ពោធិ៍សាត់ ដោយសារតែវាជាតំបន់ទេសចរណ៍មួយសម្បូរទៅដោយទេសភាពធម្មជាតិមានទឹកជ្រោះ និងព្រៃឈើពណ៌ខៀវស្រងាត់ មិនចាញ់ទឹកជ្រោះប៊ូស្រាប៉ុន្មាននោះទេ៕