ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ នៅចំណុចផ្លូវជាតិលេខ៥៩ គោលដៅចរាចរណ៍សមត្ថកិច្ចនគរបាលស្រុកកំរៀង ដែលមានលោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ រួមជាមួយកម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការបាន ឃាត់រថយន្តមួយគ្រឿងម៉ាក់ LEXUS RX300ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ2A-701 5 នៅចំណុចក្បែរច្រកទ្វាតអន្តរជាតិដូងក្នុងភូមិ បឹងរាំងឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ខណ:ដែលរថយន្តមួយគ្រឿងនេះព្យាយាមបើករត់គេចពីសមត្ថកិច្ចដែលកំពុងបំពេញភារកិច្ចតាមដងផ្លូវ ។https://blogger.googleusercontent.com/img/a/AVvXsEgSVR1zzeITR8RR1-_RUDHRMh8GlflH4AodcauylCCM9XiWjUk7hqUQq0fGrcpMCAfB3nBWwKqhVyzLCIzkHcvxtPTgnbsfGWkG-4C90KoMFXSMC_IWXfqp6A6hISa-y3Zl9EqDnwyNiDCWJguH0mlqbgubmrUEcvcIyfHi9dKBiq4r53vtp3LC2mqA=s1152

អ្នកបើករថយន្តឈ្មោះរ៉ន ធឿត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិព្រែកឆ្តោរ ឃុំ ពាមឯក ស្រុក ឯកភ្នំខេត្តបាត់ដំបង ។ ពេលសមត្ថកិច្ចឃាត់បាន ធ្វើការពិនិត្យក្នុងរថយន្តឃើញមានគ្រឿងក្នុងសាច់ជ្រូកចម្រុះចំនួនប្រមាណ៦០០គីឡូក្រាមខូចគុណភាព។

សមត្ថកិច្ច បញ្ជាក់ថា គ្រឿងក្នុង និងសាច់ជ្រូកខូចគុណភាពទាំងនោះ សមត្ថកិច្ចយកទៅដុតកម្ទេចចោលនៅទីលានចាក់សំរាមស្រុកកំរៀង ស្ថិតក្នុងភូមិថ្មី ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង វេលាម៉ោង១៣និង០០នាទីថ្ងៃដដែល។ ចំណែករថយន្ត និងម្ចាស់បាននាំមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/a/AVvXsEh7QrSaH58BFVjd1QBABXTBJAkYXu0jJwt4xZW_fjYVMSmiIMIKrAxsDRw_DB7TitkvLGOQFWIv5Opsc3BmmQdvCbYfAvSij7bgcezdhlQTMzQbntYaF7-AGCHu9pupkmJNrZCOGUbl7aBKKbkAxhTlpJyiXHBTxxnTZDYGwgQaoz0aNQTGlnadfaDy=s1280