រាជធានីភ្នំពេញ ៖ នៅមុននេះបន្តិច លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបង្ហោះហ្វេសប៊ុកថា « ឃើញពូស៊ីម៉ាក់ លាក់ពូថៅខាងក្រោយខ្នងនេះ មិនមែនមានជម្លោះហិង្សាដីធ្លីស្អីនោះទេ គឺកំពុងសាកសួរព័ត៌មានគ្រាប់បែកទម្លាក់ពីយន្តហោះជាមួយប្រជាពលរដ្ឋហ្នឹងណា! រីឯពូថៅវិញ ទុកវាយស្លាកសញ្ញាគ្រាប់នោះអី!
រង់ចាំកម្លាំងជំនាញបោសសំអាតគ្រាប់ក្រោមទឹកមកជួយផង ក្រុមជើងគោកមុជរាវស្ទាបគ្រាប់ក្រោមទឹកហ្នង! »។May be an image of 3 people, tree and body of waterដោយឡែក កាលពីថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២២នេះ នៅក្នុងស្ទឹងសែន ខេត្តកំពង់ធំ កម្លាំងជំនាញបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមក្រោមទឹករបស់អង្គភាពស៊ីម៉ាក់ បានចាប់ផ្តើមបោសសម្អាតគ្រាប់បែកទម្លាក់ពីយន្តហោះនៅបាតទឹកស្ទឹងជម្រៅទឹកជិត៥ម៉ែត្រ ។May be an image of 3 people and body of waterលោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពីអ្នកនេសាទត្រីតាមដងស្ទឹងសែន បានប្រទះឃើញគ្រប់បែក ។ តាមព័ត៌មាន អាចជាប្រភេទគ្រាប់បែកMK ទម្លាក់ពីយន្តហោះ។ ព័ត៌មានបឋមអ្នកខ្លះថាមានចំនួន២គ្រាប់ ខ្លះទៀតថាមានតែមួយគ្រាប់ប៉ុណ្ណោះ ។ ពេលនេះ មន្ត្រីជំនាញកំពុងធ្វើការស្កែនពិនិត្យមើលក្រោមបាតទឹកឱ្យបានច្បាស់លាស់ និងធានាសុវត្ថិភាពក្នុងកិច្ចប្រតិបតិ្តការ។May be an image of 2 people and body of waterជាមួយគ្នានោះដែរ លោក ហេង រតនា ចោទជាសំណួរថា តើដងស្ទឹងសែន ក្នុងសម័យសង្គ្រាម សុទ្ធតែជាកន្លែងខ្មាំងលាក់ខ្លួនមែនទេ បានជាត្រូវវាយប្រហារដោយទម្លាក់គ្រាប់បែកធ្ងន់ធ្ងរយ៉ាងនេះ៕May be an image of 3 people, people standing and body of waterMay be an image of 2 people and body of water