ប្រសិនបើអ្នកមានរោគសញ្ញា ដូចជាការគេងមិនលក់ក្នុងរយៈពេលយូរ ហើយទុកចោលមិនបានព្យាបាលនោះ វានឹងអាចធ្វើឲ្យមានផលប៉ះពាល់ចំពោះសុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកបានយ៉ាងធ្ងន់ធ្ងរ ។ ដោយការគេងមិនលក់អាចកើតមាននៅគ្រប់វ័យ ប៉ុន្តែភាគច្រើនកើតឡើងចំពោះស្ត្រី និងមនុស្សចាស់ដែលមានវ័យជាង 65 ឆ្នាំ លើសពីនេះវាក៏អាចបណ្តាលមកពីកត្តាជាច្រើនផ្សេងទៀតផងដែរ ។Why Women—More Than Men—Can't Sleep - Hartford Courant– គ្រោះថ្នាក់នៃការគេងមិនគ្រប់គ្រាន់
លោកវេជ្ជបណ្ឌិត Weerawut Imsamran អគ្គនាយករងនៃនាយកដ្ឋានសេវាវេជ្ជសាស្រ្ដបានបង្ហើបប្រាប់ឲ្យដឹងថា ការគេងគឺជាកត្តាសំខាន់បំផុតមួយក្នុងការរស់នៅរបស់មនុស្ស។ ប្រសិនបើយើងគេងលក់ស្រួល និងសម្រាកបានគ្រប់គ្រាន់ នោះវានឹងនាំឱ្យរាងកាយមានសុខភាពល្អ ស្រស់ថ្លា មិនងាយឈឺ និងចាស់ផងដែរ ។ ប៉ុន្តែចំពោះមនុស្សមួយចំនួនដែលយល់ថាខ្លួនឯងមានបញ្ហាក្នុងការគេងមិនលក់ដូចជាពិបាកដេកលក់ ការគេងមិនល្អ ភ្ញាក់ពីដំណេកលឿនជាងការរំពឹងទុក និងងងុយគេងនៅពេលថ្ងៃច្រើននោះ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ។ ព្រោះបើមិនបានព្យាបាលឲ្យបានទាន់ពេលវេលាទេនោះ វាអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពទៅថ្ងៃអនាគត។
សញ្ញាគ្រោះថ្នាក់ ចំពោះអ្នកមានបញ្ហាក្នុងការគេងមិនលក់ ដោយអ្នកជំងឺអាចសង្កេតឃើញរោគសញ្ញានៃការគេងមិនលក់ដូចជា ៖
– ពិបាកក្នុងការគេង
– ការគេងមិនទៀងទាត់
– ការគេងមិនល្អ
– ភ្ញាក់ពីដំណេកលឿនជាងការរំពឹងទុក
– ភាពទន់ខ្សោយ កង្វះថាមពល
– ការថយចុះកំហាប់
– ការថយចុះការយកចិត្តទុកដាក់ និងការចងចាំ
– អារម្មណ៍មិនល្អ ឆាប់ខឹង
– ងងុយគេងពេលថ្ងៃជាដើម ។ល។

ជាមួយគ្នានេះ “ ការគេងមិនលក់ “ក៏បានបង្កើនហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តទ្វេដងទៅកាន់អ្នកជំងឺផងដែរ បើសិនជាទុកយូរនោះវាអាចនឹងធ្វើឲ្យមានផលប៉ះពាល់ដល់សុខភាពរាងកាយ ។ ជាពិសេសបង្កើនឱកាសក្នុងការបង្កើតឲ្យមាន ជំងឺធ្លាក់ទឹកចិត្ត ជាងមនុស្សធម្មតាដល់ទៅ២ដង ហើយក៏អាចបង្កើនឱកាសនៃការកើតជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល លើសឈាម កូឡេស្តេរ៉ុលខ្ពស់ ទឹកនោមផ្អែម ធាត់ និងអាចបង្កើនអត្រាមរណៈថែមទៀតផង ។ លើសពីនេះទៅទៀត ការគេងមិនលក់រ៉ាំរ៉ៃក៏បង្កើនលទ្ធភាពនៃគ្រោះថ្នាក់ក្នុងការបើកបរនិងគ្រោះថ្នាក់សម្រាប់ការប្រកបការងារផងដែរ ។
ដូច្នេះហើយ ការគេងមានសារៈសំខាន់ចំពោះសុខភាព ប្រសិនបើអ្នករកឃើញថាមានការគេងមិនលក់ ឬការសង្ស័យថាខ្លួនឯងកំពុងតែមានការប្រឈមនឹងបញ្ហាទាំងអស់នេះ អ្នកគួរតែប្រញាប់ទៅជួបជាមួយអ្នកឯកទេសជំនាញ ដើម្បីស្វែងរកមូលហេតុ និងធ្វើការព្យាបាលឱ្យបានត្រឹមត្រូវ៕Can't sleep? Understand the causes of insomnia and how you can finally get  a good night's sleep. - Unique Mindcare

អត្ថបទដោយ៖ សុផានីត