ប្រទេសជប៉ុន៖ តើអ្នកធ្លាប់បានដើរជំពប់ជើងជាមួយនឹងដុំថ្មដែលឬ ទេ អ្នកក៏ប្រហែលជាយល់ថាថ្មគឺពិតជាគ្មានតម្លៃអ្វីនោះទេ ពេលដែលអ្នកឃើញវាហើយអ្នកពិតជាមិនយកចិត្តទុកដាក់ និងចាប់អារម្មណ៍អ្វីច្រើននោះទេ ហើយអ្នកក៏បានបានគិតអ្វីច្រើនអំពីវា ក្រៅពីយកវាទាំងអស់នោះទៅធ្វើជាគ្រឿងសំណង និងការសាងសង់ផ្សេងៗ ដូចជាអាគារ ឬក៏ផ្លូវថ្នលនោះទេ។

ប៉ុន្តែអ្នកទាំងអស់គ្នាពិតជាមានគំនិតផ្ទុយស្រឡះពីបុរសដែលជាវិចិត្រករលោក Hirotoshi Ito ជនជាតិជប៉ុនម្នាក់នេះ បាបបង្កើតនូវសិល្បៈផ្សេងៗគ្នា ដោយគាត់បានយកដុំថ្មដែលមើលទៅហាក់ដូចជាគ្មានតម្លៃយកមកច្នៃប្រឌិតជាស្នាដៃសិល្បៈដ៏ឡូយបំផុត ដោយយកថ្មធម្មតាទៅគូរឱ្យប្រែក្លាយវាទៅជា ចម្លាក់ដែលមានលក្ខណៈប្លែកៗ មើលទៅហាក់ដូចជារូបពិតៗ ដូចជាស្នាមញញឹមរបស់មនុស្ស វត្ថុជុំវិញ និងអាហារជាដើម បង្កើតសិល្បៈនៅលើថ្មមួយដុំៗ បន្ថែមពីលើការបង្កើតគំនិតថ្មីសម្រាប់សិល្បៈ វាក៏បញ្ចូលភាពច្នៃប្រឌិតជាច្រើនចូលទៅក្នុងថ្មនោះផងដែរ៕ ប្រភព៖ Kapook