បរទេស ៖ ក្រោយពីលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បញ្ជូនទាហាន ចូលវាយលុកលុយលើអ៊ុយក្រែន បណ្តាលឲ្យកងទ័ពភាគីទាំង២ បានបាត់បង់ជីវិត និងរងរបួសជាច្រើនាក់ដូចគ្នា ក្នុងនោះ មានមេទ័ពសំណព្វចិត្តរបស់លោក ពូទីន ម្នាក់ ត្រូវទាហានអ៊ុយក្រែន បាញ់សម្លាប់នៅខាងក្រៅទីក្រុងកៀវ ។A

យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា លោកឧត្តមសេនីយ Andrei Sukhovetsky អាយុ៤៧ឆ្នាំ ត្រូវគ្រាប់កាំភ្លើងស្លាប់ ក្នុងអំឡុងពេលប្រយុទ្ធនៅអាកាសយានដ្ឋាន Hostomel កាលពីសប្តាហ៍មុន ហើយសាកសពរបស់លោកគ្រោងនឹងត្រឡប់មកប្រទេសរុស្ស៊ីវិញ នៅថ្ងៃនេះ ។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ Andrei Sukhovetsky ជាមេបញ្ជាការដែលប្រធានាធិបតីរុស្ស៊ីពេញចិត្តយ៉ាងខ្លាំង ហើយការស្លាប់របស់គាត់នឹងតំណាងឲ្យការបាត់បង់ដ៏សំខាន់បំផុតដែលកងកម្លាំងប្រដាប់អាវុធរុស្ស៊ី៕A

ប្រភព: Daily Star