Rhinochimaera គឺជាប្រភេទត្រីឆ្អឹងខ្ចី វាត្រូវបានចាត់ថ្នាក់ថាជាត្រីឆ្លាម Chimera ឬ Ghost shark ដែលរស់នៅក្នុងសមុទ្រជ្រៅ និងជាពូជអម្បូររបស់ត្រីឆ្លាមមាន ៣ ប្រភេទរួមគ្នាគឺ Africana, Atlantica និង Pacifica ប្រភេទត្រីនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអ្នកវិទ្យាសាស្ត្រ ព្រោះក្រៅពីមានរូបរាងចម្លែកក៏វាក៏ពិបាកស្វែងរកផងដែរ ដូច្នេះនៅពេលដែលបានជួបពួកវាម្ដងៗធ្វើឱ្យអ្នកវិទ្យាសាស្ត្ររំភើបចិត្តណាស់។

សម្រាប់ត្រី Rhinochimara នេះ  ត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វ Atlantica ដែលត្រូវបានរកឃើញដោយចៃដន្យពីក្រុមអ្នករុករកសមុទ្រជាតិអាមេរិក (NOAA) ក្នុងឆ្នាំ ២០១៣ ខណៈពេលដែលវាកំពុងវង្វេងនៅក្នុងជម្រៅនៃទឹកសមុទ្រជ្រៅដែលពន្លឺនៃថ្ងៃមិនអាចទៅដល់។ Rhinochimiera គឺជាត្រីឆ្លាម មានរូបរាងប្លែក មាត់វែង ចង្អុលឡើងលើដូចស្នែងរមាស  ភ្នែកខ្មៅធំសម្រាប់ការបរបាញ់យ៉ាងជំនាញ រាងកាយមានប្រវែងប្រហែល ១៣០ – ១៤០ សង់ទីម៉ែត្រពណ៌សស្លេកណាស់ មានស្នាមប្រេះនៅលើក្បាល ដែលធ្វើឱ្យវាមើលទៅដូចជាមនុស្សក្រៅភព។ ក្នុងនោះ ការប្រទះឃើញពួកវាដោយផ្ទាល់ គឺជាបញ្ហាប្រឈមណាស់ ដូច្នេះអ្នកវិទ្យាសាស្ត្រមានព័ត៌មានតិចតួចផំផុតអំពីប្រភេទសត្វត្រីនេះ ដូច្នេះវាប្រៀបដូចជាអំណោយដ៏មានតម្លៃ និងជាការរួមចំណែកក្នុងការស្រាវជ្រាវ ដើម្បីស្វែងយល់បន្ថែមអំពីសត្វសមុទ្រដ៏អាថ៌កំបាំងនេះ៕ ប្រភព៖ Kapook