ម្ចាស់ក្លិបតោខៀវ Chelsea  លោក Roman Abramovich បានប្រកាសលក់នាវាដំណើរកម្សាន្តរបស់លោក ដែលបានបំបាក់ពាក់ដោយប្រព័ន្ធការពារគ្រាប់មីសុីលដ៏ទំនើបបំផុតរបស់ពិភពលោក។

សម្រាប់នាវាដ៏ទំនើមួយនេះមានឈ្មោះថា Eclipe ដែលម្ចាស់ក្លិប Chelsea បានដាក់លក់ក្នុងតម្លៃ ៥០០លានដុល្លារ។ ប្រសិនលោក Abramovich មិនដាក់លក់់នាវានេះទេ នាវាមួយនេះនឹងត្រូវគេរឹបអូសយកតែម្តង។ Roman Abramovich $1.2 Billion 163m Mega Yacht ECLIPSE in Gibraltar - YouTube

នៅក្នុងនាវា Eclipe នេះមានប្រវែង ១៦៤ម៉ែត្រ, មានឧទ្ធម្ភាគចក្របីគ្រឿង, ២៤បន្ទប់, អាងទឹកក្តៅជាច្រើន,ដីសស្កូក្លិបចំនួនមួយផងដែរ និងអាចផ្ទុកមនុស្សបាន៧០នាក់ផងដែរ។ អ្វីដែលពិសេសជាងនេះទៅទៀត គឺថា នាវាមួយនេះបានបំពាក់ដោយប្រព័ន្ធការពារគ្រាប់មីសុីលដ៏ទំនើបបំផុតរបស់ពិភពលោក។  បើតាមព័ត៌មានចរចាមអារ៉ាមមួយទៀតបានអោយដឹងថា នាវា Eclipe នេះ ក៏បានបំពាក់គ្រាប់នុយក្លេអ៊ែរផងដែរ។Roman Abramovich's superyacht Eclipse

ការត្រៀមរឹបអូសនាវានេះ ក៏ដោយសារតែភ្លើងសង្គ្រាមរុស្សុីអ៊ុយក្រែន ដែលបានអូសបន្លាយជាងមួយសប្តាហ៍កន្លងមកនេះ។ គួរបញ្ជាក់ផងដែរថាម្ចាស់ក្លិប Chelsea លោក Roman Abramovich មានទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយលោកពូទីន។ បច្ចុប្បន្នលោកត្រូវបានរដ្ឋាភិបាលអង់គ្លេស មិនបន្តអោយស្នាក់នៅទៀតនោះទេ៕

ប្រភព: PageSix