មនុស្សមួយចំនួនប្រហែលជាធ្លាប់លឺពីការញ៉ាំចេកខណៈពេលដែលក្រពះទទេ ដូចជាការញ៉ាំចេកមុនអាហារពេលព្រឹកជាដើម ។ ដោយសារតែក្រពះគឺជាសាច់ដុំមួយប្រភេទ ដែលជាប្រូតេអ៊ីន នៅពេលពោះទទេ ទឹកក្រពះមួយចំនួនត្រូវបានបញ្ចេញនៅក្នុងក្រពះ ដើម្បីរង់ចាំការរំលាយអាហារ ធ្វើឱ្យក្រពះមានជាតិអាស៊ីត ប្រសិនបើទទួលទានអាហារដែលមានជាតិអាស៊ីត ឬផ្លែឈើដែលមានអង់ស៊ីមរំលាយអាហារទាំងនេះ វាអាចនឹងធ្វើឱ្យរលាក និងបង្កជាដំបៅក្រពះបាន។ ដូច្នេះតើរឿងនេះជាការពិតឬទេ ប្រសិនបើអ្នកញ៉ាំផ្លែចេកនៅពេលព្រឹកពេលពោះទទេ ?You Can Eat Banana Peels, but That Doesn't Mean You Shouldរដ្ឋបាលចំណីអាហារ និងឱសថ ឬ FDA បានធ្វើការបង្ហាញប្រាប់ឲ្យដឹងថា ផ្លែចេក គឺជារុក្ខជាតិដែលនៅជាមួយប្រជាជនអាស៊ីជាយូរមកហើយ ដោយដើមចេកត្រូវបានដុះលូតលាស់បានល្អនៅគ្រប់តំបន់នៃអាស៊ី នឹងត្រូវបានគេយកទៅប្រើប្រាស់បានគ្រប់ផ្នែកដូចជា ប្រើស្លឹកចេកសម្រាប់រុំអាហារ និង សម្រាប់ធ្វើម្ហូប ផងដែរ ។លើសពីនេះទៀតផ្លែចេក ក៏ត្រូវបានគេចាត់ថ្នាក់ជាឱសថក្នុងការថែទាំសុខភាពបឋមផងដែរ ដោយសារតែវាមានលក្ខណៈសម្បត្តិព្យាបាលដូចខាងក្រោមៈ
– ផ្លែចេកឆៅ ត្រូវបានគេប្រើដើម្បីបំបាត់អាការរោគ រលាកក្រពះ
– ផ្លែចេកទុំ ប្រើដើម្បីបំបាត់ការទល់លាមក
តើការញ៉ាំចេកពេលពោះទទេពិតជាគ្រោះថ្នាក់មែនទេ?
ការលើកឡើងថា ញ៉ាំផ្លែចេកពេលពោះទទេអាចបង្កគ្រោះថ្នាក់នោះ វាមិនមែនជារឿងពិតទេ ព្រោះតែផ្លែចេកមានជាតិសរសៃ និងកាបូអ៊ីដ្រាត ដែលមិនមានអង់ស៊ីមរំលាយអាហារប្រូតេអ៊ីន ដូច្នេះវាអាចញ៉ាំបានពេលពោះទទេបាន ជាងនេះទៅទៀតវាក៏មិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមានលើក្រពះផងដែរ ។ ប៉ុន្តែអ្នកក៏គួរតែទទួលទានដោយការប្រុងប្រយ័ត្នផងដែរ ព្រោះផ្លែចេកទុំមានរសជាតិផ្អែម និងមានជាតិស្ករខ្ពស់ ដូច្នេះគួរទទួលទានក្នុងកម្រិតមធ្យម។
លើសពីនេះទៅទៀត ទោះបីជាផ្លែចេកមានលក្ខណៈសម្បត្តិក្នុងការព្យាបាលក៏ដោយ ក៏ប៉ុន្តែប្រសិនបើមានរោគសញ្ញានៃជំងឺរលាកក្រពះ ឬការទល់លាមកធ្ងន់ធ្ងរ អ្នកក៏គួរតែទៅជួបគ្រូពេទ្យដើម្បីទទួលការព្យាបាលឲ្យបានត្រឹមត្រូវ៕5 amazing health benefits of bananas – Wise Living Magazine