ព័ត៌មានជាច្រើន ដែលត្រូវបានចែករំលែកនៅលើប្រព័ន្ធអ៊ីនធឺណិត អំពីការងូតទឹក ដែលត្រូវបានគេជឿថា បើអ្នកងូតទឹកដោយការចាក់ទឹកពីក្បាលរបស់អ្នកជាមុន អ្នកប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាល។ ព្រោះតែការចាក់ទឹកលើក្បាលនឹងធ្វើឱ្យឈាមហូរទៅខួរក្បាលបានលឿន រហូតដល់ធ្វើឲ្យមានរោគសញ្ញានៃការដាច់សរសៃឈាមក្នុងខួរក្បាល ។Getting Your Life Back After a Stroke | Methodist Medical Center of Oak  Ridge,
ប៉ុន្តែការពិត កត្តាហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល វាគ្មានអ្វីពាក់ព័ន្ធនឹងលំហូរឈាមបែបនេះទាល់តែសោះ។ ហើយការចាក់ទឹកលើក្បាលដំបូងមិនបានធ្វើឱ្យឈាមហូរលឿនដូចការរៀបរាប់ទាំងអស់នោះទេ ។ ព្រោះតែសីតុណ្ហភាពទឹកដែលយើងប្រើមិនក្តៅ ឬត្រជាក់ខ្លាំង និងសូម្បីតែជាមួយនឹងសីតុណ្ហភាពត្រជាក់ខ្លាំង ឬក្តៅខ្លាំង វាក៏មិនមានការទាក់ទងទៅនឹងរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលក្នុងខួរក្បាលផងដែរ។
+ តើជំងឺដាច់សរសៃឈាមខួរក្បាល បណ្ដលមកពីមូលហេតុអ្វី ?
ជំងឺដាច់សរសៃឈាមខួរក្បាល វាត្រូវបានគេដឹងថាបណ្តាលមកពីភាពមិនប្រក្រតីនៃសរសៃឈាមនៅក្នុងខួរក្បាល។ ទើបជាមូលហេតុដែលបណ្តាលឱ្យខួរក្បាលស្ថិតក្នុងស្ថានភាពនៃ ischemic ដែលបណ្ដាលឲ្យមានជំងឺដាច់សរសៃឈាមខួរក្បាល ឬស្ទះដោយសារកំណកឈាមធំ ឬខ្លាញ់កកកុញក្នុងរយៈពេលយូរ ព្រមទាំងរំខានដល់លំហូរឈាមទៅកាន់ខួរក្បាលផងដែរ ។Raising awareness of stroke and how to prevent it លើសពីនេះទៅទៀត វាក៏អាចបណ្តាលមកពីសរសៃឈាមដែលដាច់ ឬរហែកផងដែរ ព្រោះតែសរសៃឈាមខួរក្បាលអាចផុយស្រួយ ដែលជារឿយៗមានរោគសញ្ញារួមជាមួយនឹង សម្ពាធឈាមខ្ពស់ ឬអាចមានការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងសរសៃឈាម ទើបជាហេតុបណ្តាលឱ្យមានការថយចុះភ្លាមៗនៃបរិមាណឈាមដែលចូលទៅក្នុងខួរក្បាល រហូតដល់មានការហូរឈាមក្នុងខួរក្បាល ហើយអាចស្លាប់ក្នុងរយៈពេលដ៏ខ្លីផងដែរ ។
+ តើមនុស្សប្រភេទណាខ្លះ ដែលប្រឈមហានិភយនៃជំងឺដាច់សរសៃឈាមខួរក្បាល ?
– មនុស្សដែលមានអាយុចាស់
– អ្នកជំងឺលើសឈាម
– អ្នកជម្ងឺទឹកនោមផ្អែម
– អ្នកលើសជាតិខ្លាញ់ក្នុងឈាម
– អ្នកជំងឺបេះដូង
– អ្នកជក់បារី
– អ្នកឧស្សាហ៍មានភាពតានតឹង និងកង្វះការធ្វើលំហាត់ប្រាណ៕
អត្ថបទដោយ៖ សុផានីត