ប្រទេសកូរ៉េខាងជើង៖ គួរឱ្យព្រួយបារម្ភនៅក្នុងប្រទេស កូរ៉េខាងត្បូងមានអ្នកដែលបានឆ្លងនូវជំងឺកូវីដ-១៩កើនឡើងជាបន្តបន្ទាប់រហូតដល់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃមាន​អ្នកឆ្លងរហូតទៅដល់លើសពី ២សែននាក់។

នៅថ្ងៃទី ២ ខែមីនា ២០២២ ទីភ្នាក់ងារសារព័ត៌មាន យ៉ុនហាប់បានរាយការណ៍ថាមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូរ៉េខាងត្បូងបាននិយាយថា ខ្លួនរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩  ចំនួនខ្ពស់មិនធ្លាប់មានរហូតដល់ ២១៩,២៤១ ក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង រហូតត្រូវបានគេចាត់ទុកថាជាករណីថ្មីដែលត្រូវបានរកឃើញក្នុងមួយថ្ងៃ លើសពី ២០០,០០០ ជាលើកដំបូងនៅក្នុងប្រទេសមួយនេះ។ ដោយឡែកអ្នកជំងឺភាគច្រើនសុទ្ធសឹងតែជាអ្នកដែលបានឆ្លងនូវមេរោគប្រភេទ Omicron ដែលបានរីករាលដាលខ្លាំងនៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ។

ក្នុងនោះគេក៏បានបញ្ជាក់ផងដែរថា ទាក់ទងនឹងករណីនៃការឆ្លងកូវីដ-១៩ ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងរយៈពេលត្រឹមតែមួយថ្ងៃបែបនេះ វាបានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានផ្អាកការប្រើប្រាស់ប្រព័ន្ធចាក់វ៉ាក់សាំងជាបណ្តោះអាសន្ន ដោយសារតែកង្វះបុគ្គលិកពេទ្យ៕ ប្រភព៖ Thairath