ថ្នាំ Favipiravir គឺជាថ្នាំមួយក្នុងចំណោមថ្នាំដែលអាចប្រើប្រាស់សម្រាប់ព្យាបាលអ្នកជំងឺCOVID- 19បាន ប៉ុន្តែវាក៏ត្រូវទាមទារឲ្យមានការធ្វើរោគវិនិច្ឆ័យដោយវេជ្ជបណ្ឌិតដែលបានយល់ព្រមផងដែរ ។ ដោយអ្នកមិនគួរទិញវាមកបរិភោគដោយខ្លួនឯងឡើយ ដោយសារតែ ថ្នាំfavipiravir មានផលប៉ះពាល់ និងការចង្អុលបង្ហាញច្បាស់លាស់ ។
វេជ្ជបណ្ឌិត Pakphum Dechasdin អ្នកបច្ចេកទេសវេជ្ជសាស្ត្រ ប្រធានផ្នែកពិនិត្យជំងឺឆ្លងឈាមតាមវិធីជីវវិទ្យាម៉ូលេគុល មជ្ឈមណ្ឌលជាតិផ្តល់ឈាម សមាគមកាកបាទក្រហមថៃ បានធ្វើការបង្ហោះនៅលើគេហទំព័រ Facebook វេជ្ជបណ្ឌិត Lab Panda ថា ថ្នាំ favipiravir គឺមានផលរំខានចម្លែកណាស់ ប៉ុន្តែវាអាចកើតឡើងយ៉ាងពិតប្រាកដ ពោលនោះគឺ “ភ្នែកប្រែពណ៌” ដែលវាអាចធ្វើឲ្យភ្នែករបស់មនុស្សប្រែទៅជាពណ៌ស្វាយ-ខៀវ ហើយអ្នកខ្លះទៀតក៏មានភ្នែកភ្លឺផងដែរ ដែលអាការៈទាំងអស់នេះមិនទាន់អាចមាននរណាម្នាក់ធ្វើការបញ្ជាក់ពីមូលហេតុរបស់វាបាននៅឡើយនោះទេ ។With few vaccines, Thailand relies on Favipiravir in battle against COVID |  Thai PBS World : The latest Thai news in English, News Headlines, World  News and News Broadcasts in both Thaiដោយថ្នាំ Favipiravir គឺជាថ្នាំដែលប្រឆាំងនឹងមេរោគ ដូចដែលយើងដឹងហើយថា វាមានសកម្មភាពប្រឆាំងនឹងមេរោគ RNA ជាច្រើន ដូច្នេះហើយទើបជាមូលហេតុដែលគេយកវាទៅប្រើប្រាស់ក្នុងការព្យាបាលកូវីដ ព្រោះតែជំងឺកូវីដទាំងអស់នេះជាប្រភេទមេរោគ ។
ថ្នាំ Favipiravir ក៏ត្រូវបានគេដឹងថាមានឈ្មោះផ្សេងទៀតគឺ 5-Fluoro-2-hydroxypyrazine-3-carboxamide ដែលមានផ្ទុកនូវសារធាតុ fluorescent ។ នៅពេលដែលអ្នកលេបថ្នាំនេះ 10 គ្រាប់ក្នុងមួយថ្ងៃ ដើម្បីព្យាបាលកូវីដ-19 ថ្នាំនេះនឹងធ្វើការរាលដាលពាសពេញរាងកាយ រួមទាំងស្បែក សក់ ក្រចក និងគ្រាប់ភ្នែកផងដែរ ។ ដែលជាមូលហេតុធ្វើឲ្យមនុស្សមួយចំនួនអាចមើលឃើញយ៉ាងច្បាស់ថាវាជួយឲ្យភ្នែកភ្លឺថ្លា ប៉ុន្តែក៏មានមនុស្សមួយចំនួនទៀតរកឃើញថាវាក៏បានធ្វើឲ្យភ្នែកឡើងពណ៌ស្វាយ ឬខៀវផងដែរ ។ តែទោះជាយ៉ាងណាក៏ដោយ បញ្ហាទាំងអស់នេះវាមិនមែនជារឿងគួរឲ្យព្រួយបារម្ភ និងមានការប៉ះពាល់ទៅដល់សុខភាពរាងកាយធ្ងន់ធ្ងរនោះទេ ព្រោះតែរាងកាយអាចកម្ចាត់វាបានក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយបន្ទាប់ពីអ្នកឈប់ទទួលទានវា៕Favipiravir to be investigated as a possible COVID-19 treatment for at-home  recovery in the PRINCIPLE trial — PRINCIPLE Trial

អត្ថបទដោយ៖សុផានីត