មុខម្ហូប៖ សាច់ជ្រូកបីជាន់យើងអាចយកមកធ្វើមុខម្ហូបអ្វីក៏ឆ្ងាញ់ នារីៗដែលជាស្ត្រីមេផ្ទះច្បាស់ណាស់គឺតែងតែរកនឹកថាគួរធ្វើម្ហូបអ្វីឱ្យរសជាតិឆ្ងាញ់ ងាយស្រួលធ្វើ និងប្លែកមាត់ ប៉ុន្តែបើកនៅក្នុងទូទឹកកកឃើញតែសាច់ជ្រូកបីជាន់ដដែលៗមែនទេ?​ តោះថ្ងៃនេះសូន​មនាំអ្នកទាំងអស់គ្នាមកដឹងពីវិធីធ្វើម្ហូបពីសាច់ជ្រូកបីជាន់នេះទាំងអស់គ្នា៖

មុខម្ហូបឈ្មោះ  ឡាបសាច់ជ្រូក

 គ្រឿងផ្សំរួមមាន

– សាច់ជ្រូក ២០០ ក្រាម

– ខ្ទិមក្រហមមួយកូនចានចង្គិះ

– អង្ករលីង ១ស្លាបព្រាបាយ

– ម្ទេសក្រៀមក្រៀមម៉ត់  ១ភាគ៣ ស្លាបព្រាបាយ

– ទឹកក្រូចឆ្មា ១ស្លាបព្រាបាយ

-ទឹកត្រី ១ស្លាបព្រាបាយ

– ទឹកអំពិលទុំ ១ភាគ២ ស្លាបព្រាបាយ

– ចំណិតខ្ញី ១ភាគ២ ស្លាបព្រាបាយ

-ជីអង្កាម និងជីរណា

វិធីធ្វើ

កាត់សាច់ជ្រូកបីជាន់ឱ្យស្មើគ្នា រួចរៀបដាក់លើខ្ទះ មិនចាំបាច់ដាក់ប្រេងឆានោះទេ បន្ទាប់មកបើកភ្លើងចង្ក្រាននៅក្នុងកំដៅមួយទាប។

នៅពេលដែលខ្ទះក្តៅខ្លាញ់នឹង ចាប់ផ្តើមរលាយ ក្លាយជាប្រេងឆាសាច់ជ្រូក  ប្រែសាច់រហូតដល់សាច់ឡើងពណ៌ ហើយចៀនរហូតទាល់តែក្រៀម បន្ទាប់មកស្រង់ចេញពីខ្លាញ់ដាក់មួយឡែក។

ដាំទឹកអំពិលទុំ ស្ករស  ទឹកត្រី ម្ទេស និងស្លឹកខ្ទឹមកូចូលគ្នាក្នុងកូនចានមួយ។

បន្ទាប់មកយកសាច់ជ្រូកដែលបានចៀននោះមកលាយខ្ទឹមក្រហម ស្លឹកជីអង្កាម ចុងក្រោយចាក់គ្រឿងពីកូនចានដែលធ្វើមុននេះ ច្របល់ចូលគ្នាឱ្យសព្វ នោះអ្នកទាំងអស់គ្នាអាចទទួលទាននូវមុខម្ហូនឡាបសាច់ជ្រូកបីជាន់នេះបានហើយ ជាមួយនឹងរសជាតិដ៏ឆ្ងុយឆ្ងាញ់៕ ប្រភព៖ Sanook