ប្រទេសថៃ៖ ខេត្តឈៀងរ៉ៃ គឺជាតំបន់ទេសចរដ៏ពេញនិយមមួយសម្រាប់ប្រទេសថៃ ដោយនៅក្នុងតំបន់នេះមានទីតាំងទេសចរណ៍ដ៏ស្រស់បំព្រងស្ទើរគ្រប់ទីកន្លែង។

ក្នុងនោះសូមនាំអ្នកទាំងអស់គ្នាមកទស្សនាជាមួយនឹងតំបន់ទេសចរណ៍មួយកន្លែងដែលស្ថិតនៅលើភ្នំ Doi Chang នៃខេត្តឈៀងរ៉ៃ៖

នៅពេលដែលអ្នកមកដល់ភ្នំ Doi Chang  នេះអ្នកទេសចរណ៍ទាំងអស់ នឹងទទួលបាននូវបទពិសោធជាច្រើនជាមួយនឹងបរិយាកាសដ៏ស្រស់ស្រាយ និងសម្រស់ដ៏ស្រស់ស្អាត ព្រមទាំងបរិយាកាសដែលហ៊ុំព័ទ្ធទៅដោយភ្នំជាច្រើន និងអ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺមានកសិដ្ឋានចិញ្ចឹមចៀមដ៏អស្ចារ្យ នៅលើភ្នំនេះ ដោយសត្វចៀមជាច្រើនក្បាលបានដើរស៊ីស្មៅដ៏ខៀវខ្ចីពាស់ពេញនោះ ពិតជាគួរឱ្យស្រឡាញ់ដែលវាបាបបន្ថែមនូវទិដ្ឋភាពដ៏អស្ចារ្យ និងគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។

មិនតែប៉ុណ្ណោះនៅលើភ្នំ Doi Chang  បើកជាហាងកាហ្វេដ៏មានរសជាតឆ្ងាញ់ ជាមួយនឹងបរិយាកាសដ៏ពិសេសនៅពេលល្ងាច កន្លែងដែលព្រះអាទិត្យកំពុងរះពណ៌មាស វាមានអារម្មណ៍ថាដូចជាស្ថិតក្នុងពិភពដ៏អស្ចារ្យ។ បើសិនជាអ្នកទេសចរមកកម្សាន្តនៅទីនេះ សូមកុំភ្លេចរៀបចំសំលៀកបំពាក់ស្អាតៗ ដើម្បីថតរូបជាមួយសត្វចៀម ក្នុងបរិយាកាសដ៏ស្រស់ស្អាតមានវាលស្មៅដ៏ត្រកាល ធានាថាអ្នកនឹងទទួលបានរូបថតស្អាតៗរាប់សិបសន្លឹកទុកជាអនុស្សាវរីយ៍ជា មិនខាន៕ ប្រភព៖ Sanook