ផ្លែឈើ និងបន្លែមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនសម្រាប់សុខភាពរបស់យើង ។ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវពីសាកលវិទ្យាល័យ Johns Hopkins បានបង្ហាញថា មនុស្សពេញវ័យត្រឹមតែ 11% ប៉ុណ្ណោះដែលទទួលទានបន្លែផ្លែឈើមួយថ្ងៃបីដង​​ជាប្រចាំ។ ដូច្នេះ​តើ​មាន​អ្វី​កើត​ឡើង​ប្រសិន​បើ​អ្នក​មិន​បាន​បរិភោគ​បន្លែ​ ​អោយបានគ្រប់គ្រាន់?25 Healthiest Fruits You Can Eat - Best Fruits to Eat Daily

  • ​ ហានិភ័យនៃជំងឺបេះដូង​​ :        កង្វះអាហារសរសៃពីបន្លែ ងាយបណ្តាលអោយកើតជំងឺបេះដូង  វាមិនខុសពីការបិទផ្លូវមិនអនុញ្ញាតអោយសរសៃរឈាមរត់ទៅចិញ្ចឹមដល់បេះដូង  ។
  • ​បាត់បង់ការចងចាំ: មនុស្សគ្រប់គ្នាអាចនឹងភ្លេចរឿងតូចតាចខ្លះ តែវាក៏ជាសញ្ញាមួយបង្ហាញថា  រាងកាយរបស់អ្នកមិនបានទទួលសារធាតចិញ្ចឹមគ្រប់គ្រាន់ ​។ដូច្នេះអ្នកគួរតែបន្ថែមពពួកបន្លែដូចជា ការ៉ុត ​ស្លឹកបៃតង ​ពោត​​និងប៉េងប៉ោះជាដើម ។
  • ឡើងទម្ងន់ ​:     អ្នកដែលមិនចូលចិត្តញុំាបន្លែ  ប្រាកដជាបង្ខំចិត្តបំពេញជាមួយអាហារផ្សេងទៀត ​ដូចជា ​សាច់  និង​ត្រី  ទាំងអស់នេះជាអាហារដែលសំបូរទៅដោយកាឡូរីខ្ពស់ ដែលងាយនឹងឡើងទម្ងន់យ៉ាងខ្លាំង។
  • ស្បែកស្រអាប់ : មនុស្សដែលទម្លាប់ញុំាសាច់ច្រើនបន្លែភាគច្រើនកំរនឹងបន្ទោរបង់ណាស់  ដែលធ្វើអោយរាងកាយកកកុញដោយជាតិពុល  ដែលជាមូលហេតុស្បែកខ្មៅស្រអាប់ និងមុនច្រើន។
  • សម្រួលពោះវៀន :         កាកសំនល់ក្នុងក្រពះពោះវៀនត្រូវតែបញ្ចេញចោលជារៀងរាល់ថ្ងៃ ។ការញុំាបន្លែជួយបន្ទន់លាមកកាត់បន្ថយសម្ពាធលើពោះវៀនធំផ្នែកខាងក្រោម បន្ថយហានិភ័យនៃជំងឺរលាកពោះវៀន  និងជំងឺឬសដូងបាត៕Gorgeous Leafy Greens And Their Benefits - Leafy Green Vegetables