ប្រទេសថៃ៖ ក្រោយពីមានរឿងរ៉ាងដែលបានកើតឡើងចំពោះ Tangmo កាលពីពេលកន្លងទៅនេះស្រាប់តែ ក៏មានការសើបអង្កេតយ៉ាងក្ដៅគគុកទាក់ទងនឹងការស្លាប់របស់នាងដោយការធ្លាក់ពីលើទូកតែម្នាក់ឯងក្នុងចំណោមមិត្តភ័ក្តិចំនួន៥នាក់ផ្សេងទៀត។

ការធ្លាក់ពីលើទូកនៅទន្លេចៅព្រះយ៉ារបស់តារាស្រី Tangmo កាលពីថ្ងៃទី២៥កន្លងមក បានក្លាយជាការរឿងដ៏សោកស្ដាយ និងគួរឱ្យសង្ស័យចំពោះមិត្តភ័ក្តិ និងអ្នកគ្របគ្រងរបស់នាង ទាក់ទងនឹងករណីមួយនេះ រហូតប៉ូលីសត្រូវតែសើបអង្កេតបន្ថែមទៅមនុស្សទាំង៥ ដែលស្ថិតនៅក្នុងហេតុការណ៍នោះ ហើយក៏បានធ្វើការសាកសួរចម្លើយបន្ថែមពីពួកគេ តែចម្លើយរបស់អ្នកទាំងអស់នោះនៅតែធ្វើឱ្យមហាជនមិនអស់ចិត្ត ព្រមទាំងយល់ថាជាចម្លើយមិនសមហេតុផលទៀតផង។ ស្រប​​ពេលដែលការសើបអង្កេត និងសារសួរចម្លើយជាបន្តបន្ទាប់ ស្រាប់តែពេលថ្មីៗនេះ បុគ្គល៣រូប រួមមាន Por, Berd, និង Kratik Itsarin ដែលនាងជាអ្នកគ្រប់គ្រងរបស់ Tangmo ផ្ទាល់ លើកលែងតែ Por និង Sand ដែលមិនបានមកទីនេះ ពួកគេទាំង៣នោះបាននាំគ្នាមកធ្វើការសុំខមាលទោសអ្នកស្រី Panida ត្រូវជាម្នាយរបស់ Tangmo ដោយសារពួកគេមិនបានជួយមើលថែកូនគាត់បានល្អបានល្អ រហូតដល់ថ្នាក់ធ្លាក់ទឹកបាត់បង់ជីវិតយ៉ាងកំសត់បែបនេះ ក្នុងនោះពួកគេបានមកធ្វើការសំពះម្ដាយ Tangmo នៅមុខអ្នកការសែតរាប់សិបនាក់ និងបានរៀបរាប់នូវអារម្មណ៍ក្នុងចិត្តដែលបានជួបក្នុងហេតុការបានកើតឡើងកន្លងមក ខណៈពេលនោះអ្នកស្រី Panida ក៏មានការយោគយល់ដល់ពួកគេដែរ លើកលែងតែ Kratik Itsarin ពេលនាងបានទៅក្បែរគាត់ដើម្បីធ្វើការសុំទោស តែអ្នកស្រីបែបជាចោទជាសំនួរមួយចំនួនសួរដេញដោលទៅកាន់នាងនៅក្នុងហេតុការនោះបន្ថែមទៀត តែចម្លើយរបស់ Kratik Itsarin នៅតែដដែលគឺនាងមិនបានដឹងថា Tangmo ធ្លាក់ទឹកនោះទេ។ ខណៈពេលនៃការសុំអភ័យទោសនោះ អ្នកស្រីហាក់សម្ដែងនូវសេចក្ដីមិនសូវពេញចិត្តនឹងនាងនោះទេ ហើយហាក់ដូចជាមិនពេញចិត្តក្នុងការអភ័យទោសឱ្យ Kratik Itsarinនោះដែរ៕ ប្រភព៖ Thairath