រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត។ ក្នុងឱកាសនោះ បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែន បានក្លាយជាសង្គ្រាមរុស្ស៊ី និងអឺរ៉ុប ហើយអ៊ុយក្រែនមិនអាចលុបចេញពីផែនទីពិភពលោកនោះទេ អ៊ុយក្រែននឹងឈ្នះសង្គ្រាម។
សម្តេចតេជោលើកឡើងថា ទ័ពដែលទៅពីឆ្ងាយមិនអាចឈ្នះ អ្នកនៅខាងក្នុងនោះទេ តាមរយៈបទពិសោធន៍ដែលឃើលឃើញកន្លងមកអាណានិគមបារាំង និងប្រទេសដែលដាក់យោធាលើប្រទេសណាមួយ គឺមិនជោគជ័យនោះទេ។Can Russia back down in Ukraine? - Vox

សម្តេចតេជោបានថ្លែងថា សង្គ្រាមនៅអ៊ុយក្រែន បានក្លាយជាសង្គ្រាមរុស្សីនិងអ៉ឺរ៉ុប ហេីយអ៊ុយក្រែនមិនអាចលុបចេញពីផែនទីពិភពលោកនោះទេ។ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងក្លាយជាសង្គ្រាមឈ្លបមួយដែលនឹងបង្ហូរឈាមរាល់ថ្ងៃ ប្រសិនបើរុស្ស៊ី នៅតែដាក់យោធានៅអ៊ុយក្រែន។ សង្គ្រាមនេះបានក្លាយជា “អន្តរជាតូបនីយកម្មសង្គ្រាម ឫជាអឺរូបនីយកម្មសង្គ្រាម” ដោយសារតែតាមរយៈការប្រគល់សព្វាវុធរបស់បណ្តាប្រទេសអឺរ៉ុបនានាទៅកាន់អ៊ុយក្រែន។

សម្តេចតេជោ បន្តថាថា មិនអាចយកសង្គ្រាមប្រឆាំងសង្គ្រាមទេ ហើយគោលជំហររបស់យើង គឺជំទាស់ការគំរាមកំហែងប្រើប្រាស់កម្លាំងទៅលើភាគីមួយទៀត។ ប្រសិន បើមេដឹកនាំអ៊ុយក្រែន រត់ចោលស្រុក ក៏ពលរដ្ឋអ៊ុយក្រែន មិនព្រមនោះដែរ។ នេះជាជំហររបស់សម្តេចផ្ទាល់មិនមែន ក្នុងនាមប្រធានអាស៊ាននោះទេ៕Ukraine crisis in maps - BBC News