អាមេរិក៖ ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន នៅថ្ងៃទី១ ខែមីនា ប្រកាសបិទដែនអាកាសអាម៉េរិកសម្រាប់យន្តហោះរុស្ស៊ី ដែលជាផ្នែកមួយនៃការដាក់សម្ពាធលើរុស្ស៊ីចំពោះការឈ្លានពានអ៊ុយក្រែន។

លោក បៃឌិន ប្រកាសបែបនេះក្នុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សភាអាម៉េរិក។ លោកថែមទាំងនិយាយថា ប្រធានាធិបតី វ៉ា្លឌីមៀ ពូទីន គិតខុសហើយដែលគិតថា លោកខាងលិចមិនឆ្លើយតបនឹងសកម្មភាពយោធានៅអ៊ុយក្រែននោះ៕