រាជធានីភ្នំពេញ ៖ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ នេះ សម្តេចតេជោហ៊ុន សែន បានចាត់ចែងឲ្យឯកឧត្តម ហ៊ីង ប៊ុនហៀង ឲ្យក្រុមការងារដែលតំណាងដោយ ឯកឧត្តម សេង ឌីលីន ជាជំនួយការឯកឧត្តម ហ៊ីង ប៊ុនហៀង នាំយកអំណោយ និងថវិការចូលរួមពិធីបុណ្យសព តារាកំប្លែង លោក អៀង ចេនឡា ។
ឯកឧត្តម សេង ឌី លីន បាននាំពាំនាំនូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុនសែន ចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះ ចំពោះក្រុមគ្រួសារនៃសពរបស់តារាសម្តែង លោក អៀង ចេនឡា ដែលបាត់បង់ប្អូន បាត់បង់កូន និងបាត់បង់មនុស្សជាទីស្រលាញ់ទៅលែងវិលមកវិញជារៀងរហូត និងជាការបាត់បង់សិល្បករ ដ៏ឆ្នើមមួយរូបផងដែរ។https://blogger.googleusercontent.com/img/a/AVvXsEi79IthTFiRgCL3Z121QYciwsg9eLIV3eF0xEC9TUI2U8nuuvt8KCiRNaKFZu9O2KkitW3utZhmodCvavqm84mzX82lykSyWxoy04zAzrm_drXNG0q_cSY-rGdDWNxgkBTjRA4J5wCfrNzesiu44FaJehQmi-c_sirEFFnuwKumSsml8h6r-V9Cxaul=s1280អំណោយដែលសម្តេចប្រគល់ជូនតាមរយៈ ឯកឧត្តម សេង ឌីលីន រួមមាន ៖ ថវិកា៥០០០ដុល្លារ , អង្ករ ២00គីឡូ, ប៊ីចេង៥គីឡូ, ទឹកត្រី២យួ, ទឹកស៊ីអ៊ី២យួ , ត្រីខ១កេស, ទឹកក្រូច១0កេស, មី១០កេស, ទឹកសុទ្ធ 10កេស។
សូមបញ្ជាក់ថា តារាចម្រៀង និងតារាកំប្លែង លោក អៀង ចេនឡា បានទទួលមករណភាព ដោយសារជំងឺរលាកស្រោមខួរក្បាល។ សពលោក អៀង ចេនឡា ត្រូវក្រុមគ្រួសារយកទៅតម្តល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន ស្ថិតនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។https://blogger.googleusercontent.com/img/a/AVvXsEhtq7PibgOtbVULj8gbwp_7hADBnAF9oZq_MTYLyhkWAooS6wqkGDURcJySTpKqlRYfEgj-YSYD2G_ens0ZwzrzrWKnpcwywwMfN76W1beu9U5LT4j9R2vm1yvsEJ0yz3_BhxJqP3l_Dek4eGGOOVQdewemFDJhzfQAC-GS1rC4ulLQ0epPZSfIrEfB=s1280

កាលពី៦ខែមុន លោក អៀង ចេនឡា ធ្លាប់មានជំងឺទឹកចូលសួតធ្ងន់ធ្ងរម្ដងរួចមកហើយ ប៉ុន្តែលោកបានព្យាបាលជាសះស្បើយឡើងវិញ។ ទើបតែជាសះស្បើយ ប្រហែលបាន៥ខែ ស្រាប់តែនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ចេនឡា ក៏មានជំងឺរលាកស្រោមខួរក្បាលមកទៀត។
ម្ដាយរបស់លោក អៀង ចេនឡា គឺអ្នកស្រី លន់ ចាន់ធី ធ្លាប់បានប្រាប់បណ្តាញសារព័ត៌មាន កាលពីថ្ងៃទី២១ កុម្ភៈ ថាអាការជំងឺរបស់កូនប្រុសគាត់ (លោក អៀង ចេនឡា) បានធូរស្បើយត្រឹមតែការនិយាយរវើរវាយប៉ុណ្ណោះ។ ដោយឡែកស្ថានភាពផ្សេងៗទៀត ពេទ្យនៅពុំទាន់អាចកំណត់បាននៅឡើយទេ ដោយក្រុមគ្រូពេទ្យត្រូវការពេលប្រហែល៥ថ្ងៃបន្ថែមទៀត ដើម្បីបន្តតាមដានអាការជំងឺរបស់កូនអ្នកស្រី។ ចំណែកថ្លៃព្យាបាលវិញ គឺត្រូវចំណាយប្រាក់ប្រមាណ៥០០ដុល្លារអាមេរិក ជាប្រចាំថ្ងៃ។
អ្នកស្រី ចាន់ធី បន្តថា កូនប្រុសគាត់ចាប់ផ្ដើមឈឺក្បាល នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគាត់បានបញ្ជូនកូនប្រុសទៅមន្ទីរឯកជនមួយកន្លែង ប៉ុន្តែរកមិនឃើញរោគសញ្ញាអ្វីឡើយ។ បន្ទាប់មកបានបញ្ជូនកូនទៅមន្ទីរពេទ្យបាយ័ន ហើយក្រុមគ្រូពេទ្យនៅទីនោះចោះខួរខ្អឹងខ្នង យកទៅពិនិត្យ ទើបឃើញថា កូនប្រុសគាត់មានជំងឺរលាកស្រោមខួរក្បាល និងអាចមានផ្សិតនៅក្នុងខួរក្បាលផងដែរ។ លុះនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២គាត់សម្រេចចិត្តប្តូរមន្ទីរពេទ្យ ដោយបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត ៕