ខូឡាជេន គឺជាសមាសធាតុដ៏សំខាន់សម្រាប់ស្បែក ប៉ុន្តែអ្នកមានដឹងអំពីវិធីដើម្បីពន្យឺតការបាត់បង់កូឡាជែនក្នុងស្បែកដែរឬទេ? សម្រាប់អ្នកដែលចង់រក្សា Collagen ក្នុងស្បែកឲ្យបានយូរ និងធ្វើឱ្យស្បែកតឹងរលោង អ្នកមិនគួររំលងនូវវិធី 5 យ៉ាងនេះក្នុងការជួយពន្យឺតការបាត់បង់ខូឡាជែននោះទេ ។

1. ជៀសវាងពន្លឺព្រះអាទិត្យខ្លាំង

ការជៀសវាងពីពន្លឺព្រះអាទិត្យខ្លាំង ជាពិសេសនៅចន្លោះម៉ោង 10 ព្រឹក ដល់ម៉ោង 4 រសៀល នៅពេលដែលពន្លឺកាំរស្មី UV ខ្លាំងបំផុតនៅក្នុងពន្លឺព្រះអាទិត្យ ដែលធ្វើឲ្យមានការប៉ះពាល់ដល់ស្បែកជាខ្លាំង ជាពិសេសធ្វើឲ្យស្បែកបាត់បង់ collagen និងស្បែកមិនរលោងផងដែរ ។ ដែលជាការល្អ អ្នកគួរតែជ្រើសរើសឡេការពារកម្តៅថ្ងៃដែលមាន SPF50+ PA++++ ឬខ្ពស់ជាងនេះក្នុងការការពារស្បែកពីកាំរស្មី UVA និង UVB ជាមួយនឹងប្រសិទ្ធភាពពេញលេញ។Photophobia (Light Sensitivity): Learn About Causes and Treatment2. បរិភោគអាហារដែលមានជីវជាតិ

អាហារដែលមានជីវជាតិក៏មានសម្ថភាពក្នុងការជួយបន្ថយការបាត់បង់កូឡាជែនក្នុងស្បែកដោយផ្ទាល់ផងដែរ ។ ដោយអាហារដែលអ្នកគួរញ៉ាំដើម្បីរក្សាកូឡាជែនក្នុងស្បែកគឺ វីតាមីន សារធាតុរ៉ែ និងអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម។ ទន្ទឹមនឹងនោះ ក៏ត្រូវជៀសវាងអាហារហឹរ និងខ្លាញ់ខ្ពស់ផងដែរ ដោយអ្នកគួរតែងាកមកផឹកទឹកឱ្យបានច្រើន យ៉ាងហោចណាស់ 8 កែវក្នុងមួយថ្ងៃ ។What Is Protein & Why Do You Need It? | EatingWell

3. បន្ថែមសំណើមដល់ស្បែក
ការផ្តល់សំណើមដល់ស្បែក ក៏ត្រូវបានចូលរួមចំណែកដោយការប្រើប្រាស់ក្រែមផ្ដល់សំណើមបន្ទាប់ពីលាងមុខរបស់អ្នកផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ យកល្អគួរតែជៀសវាងការប្រើហ្វូមលាងមុខដែលមានជាតិអាល់កាឡាំង ព្រោះផលិតផលប្រភេទនេះនឹងធ្វើឱ្យស្បែកស្ងួតដោយខ្លួនឯង។How to Restore Moisture Back Into Your Dry Skin | Martha Stewart

4. ជៀសវាងការបំពុល

ការមិនប្រឈមមុខនឹងការបំពុល គឺជារឿងពិបាកធ្វើណាស់ ប៉ុន្តែបើមានឱកាសជៀសវាងបានគឺជាការល្អ។ ដោយសារតែការបំពុលផ្សេងៗ វាគឺជាគ្រោះថ្នាក់ដល់ស្បែកដែលអាចបណ្តាលឱ្យមានការបំផ្លាញកោសិកាស្បែក ព្រមទាំងបណ្តាលឱ្យមានរ៉ាឌីកាល់សេរីផងដែរ។ ដែលត្រូវបានគេចាត់ទុកថាជាមូលហេតុចម្បងនៃភាពចាស់មុនអាយុ។Green Light for Business

5. ឈប់ផឹកស្រា
ភេសជ្ជៈមានជាតិអាល់កុល រួមទាំងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន នឹងនាំឱ្យរាងកាយបាត់បង់ជាតិទឹក ព្រមទាំងធ្វើឱ្យស្បែករបស់យើងមិនភ្លឺថ្លា ។ លើសពីនេះ ភេសជ្ជៈទាំងនេះក៏ប៉ះពាល់ដល់ឈាម និងប្រព័ន្ធរំលាយអាហារផងដែរ។How to Stop Drinking Alcohol? Home Remedies, Tips and Tricks to Quit  Drinking - Go Get Yourself

កុំភ្លេចថាកត្តាសំខាន់ដែលធ្វើឱ្យស្បែករបស់ស្រ្ដីមានការបាត់បង់ខូឡាជេនយ៉ាងឆាប់រហ័សនោះគឺ ពន្លឺព្រះអាទិត្យ រ៉ាឌីកាល់សេរី ការបំពុលផ្សេងៗ ភាពតានតឹង រួមទាំងអាកប្បកិរិយាផ្ទាល់ខ្លួន ដូចជាការសម្រាកមិនគ្រប់គ្រាន់ ការផឹកស្រា ឬជក់បារី ជាដើម ដូច្នេះប្រសិនបើអ្នកចង់បានស្បែកស្អាតនិងរលោង វាជាការចាំបាច់បំផុតមួយដែលអ្នកគួរតែដើម្បីជៀសវាងពីរឿងទាំងអស់នេះ និងអនុវត្តយ៉ាងតឹងរឹងនូវវិធីសាស្រ្តដែលជួយពន្យឺតការបាត់បង់កូឡាជែន៕

អត្ថបទដោយ៖សុផានីត