អ៊ុយក្រែន៖ យោងតាមប្រភពព័ត៌មាននៅលើបណ្តាញសង្គម Twitter បានចែករំលែកឲ្យដឹងថា អ្នកនាង Natasha Perakov គឺជាអ្នកបើកយន្តហោះយោធាអ៊ុយក្រែនដ៏ល្បីល្បាញ និងដំបូងគេ បានស្លាប់នៅក្នុងសង្គ្រាមអ៊ុយក្រែនទល់នឹងរុស្ស៊ី កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

យ៉ាងណាមិញការស្លាប់របស់នាងក៏បានកំពុងធ្វើឲ្យមនុស្សជាច្រើន​មានការចាប់អារម្មណ៍ ដោយសារតែវីរភាព និងការលះបង់ជីវិត ចំពោះជាតិមាតុភូមិរបស់នាង។ ទោះជាបែបនេះក្តីគេមិនទាន់ដឹងអំពីប្រវត្តិរបស់នាង Natasha Perakov ឲ្យបានច្បាស់ទេ ដោយគ្រាន់សន្មត់ថារូបនាងទំនងជាកើតនៅចន្លោះឆ្នាំ ១៩៨៩-១៩៩៦ ហើយបច្ចុប្បន្ននាងអាចមានអាយុចន្លោះពី ២៥-៣២ ឆ្នាំ ។

ទោះជាយ៉ាងណាក្តីតាមប្រភពព័ត៌មានបានបញ្ជាក់ថា អ្នកនាង Natasha Perakov មានកំណើតនៅក្នុងប្រទេសអ៊ុយក្រែន និងជាសាសនិកយូដា (ជីហ្វ)។ ស្ត្រីអ្នកបើកយន្តហោះចម្បាំងដំបូងរបស់ប្រទេសអ៊ុយក្រែន រូបនេះ មានចំណង់ចំណូលចិត្តចង់ធ្វើការនៅក្នុងជួរកងទ័ពអាកាសតាំងពីកុមារមកម្ល៉េះ ហើយបន្តបន្ទាប់មករូបនាងក៏ចាប់ផ្តើមហ្វឹកហាត់ និងបានក្លាយជាអ្នកបើកយន្តហោះចម្បាំងស្ត្រីដំបូងគេ​នៅប្រទេសអ៊ុយក្រែន ប៉ុន្តែសម្រាប់ពេលវេលាជាក់លាក់ នៅពុំទាន់មានសារព័ត៌មានណាមួយបញ្ជាក់ច្បាស់នៅឡើយទេ ៕