ក្រុមអ្នកឯកទេសអាហារូបត្ថម្ភ នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សាខា Berkeley បានធ្វើការបង្ហាញនៅលើគេហទំព័រ Berkeley Wellness នូវហេតុផលជាច្រើនដែលមនុស្សគួរទទួលទានសារាយ។ ពួកគេបានចង្អុលបង្ហាញថា សារ៉ាយសមុទ្រគឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីនរុក្ខជាតិដែលល្អសម្រាប់អ្នកដែលមិនបរិភោគសាច់ ជាងនេះទៅទៀតវាក៏បានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើនប្រភេទ ដែលចាំបាច់សម្រាប់រាងកាយ ចាប់ពីកាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ទង់ដែង រហូតដល់ជាតិដែកផងដែរ ។Seaweed for Babies - First Foods for Baby - Solid Startsមនុស្សជាច្រើនប្រហែលជាគិតថាសារ៉ាយសមុទ្រជាផលិតផលអាហារមកពីអាស៊ី ដូចជាប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន ឥណ្ឌូនេស៊ី និងហ្វីលីពីន ដែលជាប្រទេសស្ថិតក្នុងចំណោមអ្នកផលិតសារាយធំជាងគេនៅលើពិភពលោក។ ប៉ុន្តែតាមការពិត សារាយដុះពាសពេញពិភពលោក ហើយមនុស្សទូទាំងពិភពលោកបរិភោគសារ៉ាយសមុទ្រ ដោយប្រទេសន័រវេស ឈីលី បារាំង និងចក្រភពអង់គ្លេសជាអ្នកផលិតសារ៉ាយសមុទ្រដ៏សំខាន់។
បន្ថែមពីនេះក៏មានគេហទំព័រជាច្រើនបានបង្ហាញថា ស្ត្រីនៅកូរ៉េខាងត្បូងតែងតែផឹកស៊ុបសារ៉ាយសមុទ្របន្ទាប់ពីសម្រាលកូនរួច ព្រោះវាត្រូវបានគេជឿថា អាចជួយស្ដារសារធាតុចិញ្ចឹម និងសារធាតុរ៉ែ ត្រឡប់ទៅរាងកាយម្តាយជាថ្មីម្ដងទៀត។ជាពិសេសសារ៉ាយពណ៌ត្នោត ដែលមានផ្ទុកនៅសារធាតុអ៊ីយ៉ូតខ្ពស់ ដែលមានសារៈសំខាន់សម្រាប់សុខភាព ជួយរក្សាក្រពេញទីរ៉ូអ៊ីតឱ្យរឹងមាំ និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត ប៉ុន្តែវាមិនត្រូវបានរកឃើញជាញឹកញាប់នៅក្នុងអាហារនោះទេ ។Why Seaweed Is Super Healthy and Nutritious ជាមួយគ្នានេះសារាយក៏អាចជួយអ្នក សម្រកទម្ងន់ បានផងដែរ ព្រោះតែវាមានផ្ទុកនូវជាតិសរសៃរលាយ ក្នុងការជួយឱ្យអ្នកមានអារម្មណ៍ឆ្អែត និងកាត់បន្ថយបរិមាណខ្លាញ់អាក្រក់ និងកូលេស្តេរ៉ុលក្នុងរាងកាយ។ដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Newcastle ក្នុងប្រទេសអង់គ្លេសបានសិក្សាអំពីសារធាតុ alginate ដែលចម្រាញ់ចេញពីសារាយពណ៌ត្នោត ដែលប្រើសម្រាប់ផលិតម្ហូបអាហារ និងសម្លៀកបំពាក់ ក្រុមការងារបានរកឃើញថា ជាតិសរសៃនៅក្នុង alginate អាចជួយកាត់បន្ថយបរិមាណជាតិខ្លាញ់ដែលរាងកាយស្រូបយកបានប្រហែល 75 ភាគរយ៕
អត្ថបទដោយ៖ សុផានីត