ប្រទេសអ៊ុយក្រែន៖ មហាជនបានជ្រាបរួចមកហើយជាមួយនឹងការធ្វើសង្គ្រាមរវាងប្រទេស រុស្ស៊ី និងប្រទេស អ៊ុយក្រែន ដែលធ្វើឱ្យមានចលចលនៅក្នុងប្រទេសអ៊ុយក្រែនជាខ្លាំង ក្នុងនោះអាជ្ញាធរ បញ្ជាឱ្យបុរសៗដែលមានអាយុចាប់ពី១៨ឆ្នាំ ដល់៦០ ឆ្នាំ ត្រូវតែនៅប្រយុទ្ធតទល់និង កងទ័ពរុស្ស៊ី។

ខណៈពេលដែលសង្គ្រាមកំពុងតែមានភាពវឹកវរខ្លាំងក្នុងប្រទេសអ៊ុយក្រែននេះក៏មានប្រជាជនមួយចំនួនបានធ្វើការរត់ភាសខ្លួនឆ្លងព្រំដែនចូលទៅកាន់ប្រទេសជិតខាងដូចជាប្រទេស រ៉ូម៉ានី ប្រទេសហុងគ្រី ប្រទេសស្លូវ៉ាគី និងប្រទេសប៉ូឡូញ ដែលភាគច្រើនសុទ្ធសឹងតែជាស្ត្រី និងកុមារ ស្របពេលដែលបុរសៗជាប់ដៃក្នុងការធ្វើសង្គ្រាមមួយនេះ។ អ្វីដែលធ្វើឱ្យពលរដ្ឋរត់ភាសខ្លួនរបស់ជនជាតិអ៊ុយក្រែនទាំងនោះមានក្ដីរំភើបចិត្ត នោះគឺមានជំនួយមូលនិធិពីសហគ្រិនជនជាតិប៉ូឡូញមួយរូបឈ្មោះថា MarTha Lizovska ដែលនាងបានសង្គ្រោះជនភាសខ្លួនមកពីប្រទេសអ៊ុយក្រែនទាំងនោះដោយការ ផ្ដល់នូវទីជម្រក ក្នុងផ្ទះល្វែងរបស់នាង ស្ថិតនៅ Gdansk ភាគខាងត្បូងនៃប្រទេសប៉ូឡូញជាបណ្ដោះអាសន្នសិន ហើយទីជម្រកនោះនឹងផ្ដល់ទឹក ភ្លើង  ដើម្បីជួយសម្រួលក្នុងការរស់នៅទីនេះមួយរយៈ៕