ខេត្តសៀមរាប៖ កំណាត់ផ្លូវលេខ២៧ ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវម្ចាស់ សណ្ឋាគារ អប្សារារេស៊ីដិន យកធ្វើជាចំណតយានយន្តយន្តបម្រើអាជីវកម្មរបស់ផ្ទាល់ខ្លួន បង្កការលំបាកដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទីនោះជាខ្លាំង។https://blogger.googleusercontent.com/img/a/AVvXsEhxKmi6tOkNkmK6Xrjc-Bl3kO1ury0DwOA_CrEY4i1W8IM3eiKyW9CvE_kpveDUiik8GNcriiI0Wm2VnOiN6URBxwfc6qiZl--Y58SItDAkSVBbIh4QhdlVuNOQ21knnkmpxcpbALXh-GojWvq3mXxfGNpOiseZPNZN31Fva3gpqO5mri1rRyzk1X_M=s1280

ប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានខាងលើ បានត្អូញត្អែរថា រាល់ថ្ងៃនេះ ពេលពួកគាត់ធ្វើដំណើរឆ្លងកាត់ផ្លូវលេខ២៧នេះ គឺពិបាកធ្វើចរាចរណ៍ណាស់ ដោយសារម្ចាស់សណ្ឋាគារ អប្សារារេស៊ីដិន យកធ្វើជាចំណតរថយន្តបម្រើអាជីវកម្មរបស់ផ្ទាល់ខ្លួន ដោយមានរថយន្តចតចោលអមសងខាងផ្លូវ ធ្វើឲ្យផ្លូវនេះតូចចង្អៀតខ្លាំង ។ មិនត្រឹមតែប៉ុណ្ណោះ ការចតរថយន្តចោលលើផ្លូវសាធារណៈរបស់រដ្ឋ ធ្វើឲ្យក្រុងសៀមរាប បាត់បង់សោភ័ណភាព ។
ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេស អាជ្ញាធរក្រុងសៀមរាប សូមមេត្តាចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវនេះផង កុំឲ្យម្ចាស់អាជីវកម្មឯកជនយកធ្វើជាចំណតយានយន្តបែបនេះទៀត វាធ្វើឲ្យប៉ះពាល់ចរចរណ៍ និងសណ្តាប់ធ្នាប់ក្រុងខ្លាំងណាស់ ។https://blogger.googleusercontent.com/img/a/AVvXsEhInWCtnGHUsxehIZh2iPhdVMdIlOxjcsAewOvU65C1okL-fqhL5FcRle5808hvsslpOvi-iAU5bPjYLwp1G90Bo9sURC5HMXIAJSjq2a-finUb5D9zFfiE6NjSEuKK9TN0Us05Gcm87XIuKge8detHtJxi1iKhEx2g0gVACnrlacBtJcNQBqxiIt6s=s1280

ជុំវិញនឹងការចោទប្រកាន់នេះ «KBN» នៅមិនទាន់សុំការបកស្រាយបញ្ជាក់ពីម្ចាស់សណ្ឋាគារ អប្សារា រ៉េស៊ីដិន បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕