រាជធានីភ្នំពេញ ៖ ទីតាំងល្បែងស៊ីសងមួយកន្លែង (ចាក់បាល់តាមប្រព័ន្ធអនឡាញ) នៅចំណុចផ្ទះលេខ៦៩ ផ្លូវ៣១០ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។https://blogger.googleusercontent.com/img/a/AVvXsEjgl4mRpEbg6LXw4hRACTs0OqeU822A58akC8bH3DPjnNaARirEKMTZyduVmWaVQ29CoaSUawkR5xzFFD78sBgze6nO4K6-_3I1qowvPCLynk6Sb-YoCSBTXv6_ax-EbmeFLSX8kaORd4GSR7r0AvIgGIVq09eWhHDMm4vWZR6qYccV6R3Jumuu5rqZ=s1280ប្រតិបត្តិនេះ ត្រូវមហាជនសាទរជាខ្លាំង ព្រោះវាជាមូលហេតុនៃអំពើចោរកម្ម និងបទល្មើសផ្សេងៗទៀត តែយ៉ាងណា ទីតាំងល្បែងស៊ីសងច្រើនទៀត នៅខណ្ឌពេញ ខណ្ឌ៧មករា និងទួលគោក មិនទាន់មានសមត្ថកិច្ចបង្រ្កាបទេ ។ ជាក់ស្តែង មានដូចជាឆ្នោតវៀតណាមខុសច្បាប់ LH34 នៅខណ្ឌ៧មករា និងខណ្ឌទួលគោក និងទីតាំងបើកល្បែងស៊ីសង តាមប្រព័ន្ធអនឡាញមួយកន្លែងយ៉ាងធំ នៅតាមបណ្ដោយផ្លូវ៧០ស្ទួន ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាដើម។https://blogger.googleusercontent.com/img/a/AVvXsEh6etfLKjFLodtQ2ajws5TeNUYb-OfxnMkzuygVkijedzHbSndf548hnB40bzLUdW7dgpVZLJuYvo-IClD7g4TjWHvCr_6X3JOcCi2o01QastwaYKYjzr8F7eA7N3eNWv7dL3vTewbIosUjlIbFg6KVIwtcqH0r_CNxiG9FwVVJPfQe_SRy3DRBD7nh=s1280

សូមបញ្ជាក់ថា លោក ឃួង ស្រេង ទើបតែបានបញ្ជាក់ជាថ្មីថា រាល់ការងារអសកម្ម ត្រូវតែកាត់បន្ថយឲ្យអស់ ហើយអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវតែបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ប្រភេទ និងគ្រឿងញៀន ឲ្យអស់ក្នុងមូលដ្ឋាន ដើម្បីការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ។ តែយ៉ាងណា លោកជា ពិសី ហាក់បីដូចជាមិនសូវស្តាប់សម្តីរបស់ឯកឧត្តម ឃួង ស្រេង សោះ ដោយបណ្តោយឲ្យបទល្មើសល្បែងស៊ីសងកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនព្រោងព្រាត មិនព្រមបង្រ្កាបសោះ៕https://blogger.googleusercontent.com/img/a/AVvXsEg8641hqTU3D-QvObp7OkpvHrp8O-QR6CEeAh2co6lOWUdRREBys_ckxYIPq92O3JzHVE_wrzg1I3MFo-Cq25HSNCW_tNk9U20yiKz5Xzpi2W-Ve2qJCKGYmTgLq6vavg4cWFX9i7KED5GODtNCOBHXQkXNlkjMuPYN762LxqL24yQWu64CC2fKu06Q=s1280https://blogger.googleusercontent.com/img/a/AVvXsEiVd0DcLcQdCDUP93nrlio4K0TYPlV6QBrLmbU_pF2Lz49J0qrs12C6jN4dYyHzI4JrolOJVK66SAd7HfIzD82s01R_489cHezzsdzYDREmDEpxaIbc3DRZGNDakbKtxuyiJFH3o-o-iAPVvbDcAvsXEu-QIvu6W0b1blIRUnDIkH8GFA5zLtM5iqht=s1280