ខេត្តឧត្តរមានជ័យ ៖ សត្វប្រើស១ក្បាល មិនត្រឹមតែជាប់អន្ទាក់របស់ព្រានពៃទេ ហើយឆ្កែខាំទៀត តែយ៉ាងណា ត្រូវមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការភ្នំអណ្ដូង សហការជាមួយស្នាក់ការភ្នំរូងដែក បានជួយសង្រ្គោះទាន់ពេលវេលា។

ត្រូវមន្ត្រីឧទ្យានុរក្ស បានឲ្យដឹងថា ក្រុមមន្ត្រីបានចុះទៅដល់ចំណុចទីតាំងជាក់ស្តែងបានឃើញសត្វប្រើសញីមួយក្បាល ជាប់អន្ទាក់បាក់ជើងមុខផ្នែកខាងស្តាំ មានស្នាមឆ្កែខាំភ្លៅខាងក្រោយ នៅចំណុចខាងជើងកោះខ្លុង។ មន្ត្រីឧទ្យានុរក្ស និងសមាជិកសហគមន៍ បានយកសត្វប្រើសនោះ ទៅព្យាបាលរបួសជើងនៅស្នាក់ការកណ្ដាលរបស់សហមគន៍សង្ឃរុក្ខាវ័ន ស្ថិតនៅដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន៕https://blogger.googleusercontent.com/img/a/AVvXsEhcT3dNu6NlPjyV2y6DBZoBQ9ypOsqqpWkga9VqL3jUe4V3DVXfiNNyooH6PNMABTMHIRtg6zAnGbe6Wt-7-fBnqeOoBylrprqmwPnprBwfubugBzYZQrDx8-t38YyuHWQ7_fL3Naplwcl1JpJW-w-z4X4EMFsveMrJQiKSMURfYEZ7fLvG0xhMuTXn=s960