នៅក្នុងប្រទេសមួយចំនួនច្បាស់ណាស់ប្រាកដជាមានទីក្រុងសម្រាប់ប្រទេសនិមួយៗរាងៗខ្លួន ហើយទីក្រុងនៅក្នុងប្រទេសទាំងអស់នោះ មានទីក្រុងមួយចំនួន ១០ ដែលមិនគួរឱ្យចង់រស់នៅបំផុតក្នុងពិភពលោក ទាក់ទងនិងសន្តិសុខជាតិ សុខុមាលភាពរបស់ប្រជាជន  ប្រព័ន្ធថែទាំសុខភាព បរិស្ថានការអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។

សូមមកមើលពីទីក្រុងដែលជ្រើសជាទីក្រុងមិនគួរឱ្យចង់រស់នៅ ព្រមទាំងជាប់លំដាប់ពិភពលោកថែមទៀតផង។

១. នៅ Douala ប្រទេសកាមេរូន

ទីក្រុងនេះទទួលបានពិន្ទុសរុប ៤៤/១០០ ដោយសារប្រទេសនេះស្ថិតក្នុងវិបត្តិជាមួយនឹងភាពតានតឹងរវាងតំបន់ដែលនិយាយភាសាអង់គ្លេស និងភាសាបារាំង រួមទាំងពិន្ទុថែទាំសុខភាពសាធារណៈមានកម្រិតទាបរហូតដល់ ២៥ ពិន្ទុ។

២. ទីក្រុង Karachi ប្រទេសប៉ាគីស្ថាន

ការ៉ាជីមានពិន្ទុសរុប ៤០.៩/១០០ ដែលជាពិន្ទុទាបបំផុតលើសុវត្ថិភាព ២០ ប៉ុន្តែម្យ៉ាងវិញទៀតវាមានពិន្ទុ៧៧.៧ សម្រាប់ប្រព័ន្ធអប់រំ និងពិន្ទុលើហេដ្ឋារចនាសម្ព័ន្ធ ៥១.៨ ភាគរយ ។

៣. Algiers ប្រទេសអាល់ហ្សេរី

វាមានពិន្ទុសរុប៤០.៩/១០០ ជាមួយនឹងពិន្ទុទាបបំផុតនៅក្នុង Infrastructure នៅ ៣០.៤ ប៉ុន្តែមានប្រព័ន្ធអប់រំល្អដែលមានពិន្ទុ ៥០ ក្នុងចំណោម ១០០ នេះ។

៤. នៅ Lagos ប្រទេសនីហ្សេរីយ៉ា

ទីក្រុង Lagos មានពិន្ទុសរុប ៣៦/១០០ វានៅតែត្រូវបានគំរាមកំហែងដោយក្រុមដូចជា Boko Haram ដែលបណ្តាលឱ្យមានការខ្វះខាតសន្តិសុខនៅក្នុងទីក្រុង ដែលធ្វើឱ្យវាមានចំណាត់ថ្នាក់សុវត្ថិភាពត្រឹមតែ ១០ ក្នុងចំណោម ១០០ភាគរយប៉ុណ្ណោះ។

៥. នៅ Damascus ប្រទេសស៊ីរី​

ទីក្រុងនេះទទួលបានពិន្ទុសរុបត្រឹមតែ៣០.២/១០០ ដោយសារតែគុណភាពជីវិតទាបបំផុត១៦.១ ទីក្រុង Damascus ត្រូវបានជាប់ចំណាត់ថ្នាក់ទាបបំផុតក្នុងការស្ទង់មតិលើទីក្រុងចំនួន ១៤០ នៅទូទាំងពិភពលោក។

យ៉ាងណាមិញប្រទេសទាំងមូលប្រៀបបាននឹងកាក់មួយដែលមានទាំងខាងល្អ និងខាង អាក្រក់ ពីពិន្ទុដែលបានបង្ហាញ វាមិនតែងតែអាក្រក់ទាំងអស់នោះទេ ៕