រាជធានីភ្នំពេញ៖ ទោះជាចូលសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែតបានមួយរយៈធំក្តី ក៏ស្ថានភាពជំងឺរលាកស្រោមខួរក្បាលរបស់លោក អៀង ចេនឡា ដែលជាតារាកំប្លែង និងជាតារាចម្រៀងផង ក៏មិនទាន់បានធូរស្បើយដែរ ដោយស្ថានភាពជំងឺនៅតែធ្ងន់ធ្ងរ កាន់តែវិវត្តន៍ទៅមុខ ពិបាកនឹងព្យាបាល តែយ៉ាងណា ក្រុមគ្រូពេទ្យ នឹងខិតខំប្រឹងព្យាបាលលោកអៀង ចេនឡាឲ្យអស់ពីសមត្ថភាព។https://blogger.googleusercontent.com/img/a/AVvXsEgJmY4X_igyeKzYg_cKYNoPvOP3ncg351RRNKO3BGgPlOO6tJGHLIbhYufTs3_atqLj2laLP9riYeRuNeNyXaQRHuvNPw8RHcEQMPwifNJO3naZOv47ZvTh-Y49BVKUrcJAeJGVR6UItPGhzk4aMO8WRl9wVCvS048ErHs-7nu4sO62ZSyAOotGZcPK=s685លោកសុខ រ៉ាស៊ី ដែលជាប្អូនប្រុសបង្កើតលោកអៀង ចេនឡា បានបង្ហោះសំណេរលើហ្វេសប៊ុករបស់លោក កាលពី១០ម៉ោងមុន ដោយរាប់ពីស្ថានភាពជំងឺរបស់បងប្រុសថា « សូមអរគុណសម្លាញ់ អ៊ឹម ជីវ៉ា ទោះបីជាខ្លួនឈឺយ៉ាងណា ក៏ខិតខំមកសួរសុខទុក្ខបងប្រុសខ្ញុំ និងនាំយកមកនូវទឹកប្រាក់សប្បុរសជនមកជូនអ្នកម្តាយខ្ញុំ សូមអរគុណបងប្អូនដែលបានឆាតមកសួរសុខទុក្ខ ! ស្ថានការបងប្រុសខ្ញុំឥលូវនេះ ដោយសារគាត់មានជំងឺធ្ងន់ធ្ងរពេក ជំងឺកាន់តែវិវត្តន៍ទៅមុខ ពិបាកនឹងព្យាបាល មិនទាន់ដឹងខ្លួន មិនអាចនិយាយបាន គាត់ត្រូវសង្គ្រោះនៅ ICU បន្តទៀត លោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យគាត់ថា៖ គាត់នឹងប្រឹងអោយអស់ពីសមត្ថភាព»។
សូមបញ្ជាក់ថា កាលពី៦ខែមុន លោក អៀង ចេនឡា ធ្លាប់មានជំងឺទឹកចូលសួតធ្ងន់ធ្ងរម្ដងរួចមកហើយ ប៉ុន្តែលោកបានព្យាបាលជាសះស្បើយឡើងវិញ។ ទើបតែជាសះស្បើយ ប្រហែលបាន៥ខែ ស្រាប់តែនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ចេនឡា ក៏មានជំងឺរលាកស្រោមខួរក្បាលមកទៀត។https://blogger.googleusercontent.com/img/a/AVvXsEiG-PbY1g8PiYFQOhDWrTIBdIBuIwNpNk3dSKujBTexowdKFJT3s0HFOGFPZcY3QtD07jDRPTPyuaCYgjjsBh6EhHCZ5aCzHsrUXIcfHJZCHuYkdbXRSeMHb29sENeKVx9ntug6q3qee7M1FmqqHjPpubN2GJ9_TFPlepzFig7B0eL-9KAmNHAJIY_u=s1280ម្ដាយរបស់លោក អៀង ចេនឡា គឺអ្នកស្រី លន់ ចាន់ធី ធ្លាប់បានប្រាប់បណ្តាញសារព័ត៌មាន កាលពីថ្ងៃទី២១ កុម្ភៈ ថាអាការជំងឺរបស់កូនប្រុសគាត់ (លោក អៀង ចេនឡា) បានធូរស្បើយត្រឹមតែការនិយាយរវើរវាយប៉ុណ្ណោះ។ ដោយឡែកស្ថានភាពផ្សេងៗទៀត ពេទ្យនៅពុំទាន់អាចកំណត់បាននៅឡើយទេ ដោយក្រុមគ្រូពេទ្យត្រូវការពេលប្រហែល៥ថ្ងៃបន្ថែមទៀត ដើម្បីបន្តតាមដានអាការជំងឺរបស់កូនអ្នកស្រី។ ចំណែកថ្លៃព្យាបាលវិញ គឺត្រូវចំណាយប្រាក់ប្រមាណ៥០០ដុល្លារអាមេរិក ជាប្រចាំថ្ងៃ។
អ្នកស្រី ចាន់ធី បន្តថា កូនប្រុសគាត់ចាប់ផ្ដើមឈឺក្បាល នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ ហើយគាត់បានបញ្ជូនកូនប្រុសទៅមន្ទីរឯកជនមួយកន្លែង ប៉ុន្តែរកមិនឃើញរោគសញ្ញាអ្វីឡើយ។ បន្ទាប់មកបានបញ្ជូនកូនទៅមន្ទីរពេទ្យបាយ័ន ហើយក្រុមគ្រូពេទ្យនៅទីនោះចោះខួរខ្អឹងខ្នង យកទៅពិនិត្យ ទើបឃើញថា កូនប្រុសគាត់មានជំងឺរលាកស្រោមខួរក្បាល និងអាចមានផ្សិតនៅក្នុងខួរក្បាលផងដែរ។ លុះនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២គាត់សម្រេចចិត្តប្តូរមន្ទីរពេទ្យ ដោយបានបញ្ជូនទៅមន្ទីរពេទ្យកាលម៉ែត ៕