លោកស្រី Sirikan Naree អ្នកឯកទេសផ្នែកអាហារូបត្ថម្ភ នាយកដ្ឋានអាហារូបត្ថម្ភ មហាវិទ្យាល័យវេជ្ជសាស្ត្រ មន្ទីរពេទ្យ Ramathibodi សាកលវិទ្យាល័យ Mahidol បានធ្វើការបញ្ជាក់ថា ជំងឺច្រាលក្រពះពោះវៀន គឺបណ្តាលមកពីដំណើរការខុសប្រក្រតីនៃ sphincter នៃបំពង់អាហារដែលភ្ជាប់ទៅនឹងក្រពះ ដែលមិនអាចការពារជាតិអាស៊ីត ទឹកក្រពះ ឬអាហារមិនឲ្យហូរចូលទៅក្នុងបំពង់អាហារបាន ទើបបណ្តាលឱ្យមានការក្រហាយទ្រូងឬតឹងទ្រូងបែបនេះ ។ អ្នកជំងឺដែលមានជំងឺ ច្រាលអាស៊ីតក្រពះ ក្រៅពីការត្រូវកែសម្រួលឥរិយាបថរស់នៅ ពួកគេក៏ត្រូវការកែសម្រួលនូវឥរិយាបថនៃការទទួលទានអាហារផងដែរ ។Everything You Need to Know About Acid Reflux and GERD – Kansas Medical  Center+ អាហារដែលអ្នកជំងឺច្រាលក្រពះអាស៊ីតគួរតែចៀសវាង៖
1. របបអាហារមានជាតិខ្លាញ់ខ្ពស់ និងអាហារដែលមានជាតិខ្លាញ់ដូចជា បំពង ទឹកដោះគោ ប៊ឺ និងឈីស
2. អាហារអាស៊ីត និងឧស្ម័ននៅក្នុងក្រពះ ដូចជាអាហារប្រៃ អាហារហឹរ
3. ភេសជ្ជៈមានជាតិកាហ្វេអ៊ីនខ្ពស់ ដូចជាតែ និងកាហ្វេ
+ វិធីការពាររោគសញ្ញានៃការចាល់អាស៊ីតFoods that cause heartburn: What to avoid and remediesសាស្ត្រាចារ្យ Duangporn Weerawatkanon , MD សរីរវិទ្យា នៃមន្ទីរពេទ្យជូឡាឡុងកន សមាគមកាកបាទក្រហមថៃ បានធ្វើការបង្ហាញប្រាប់អំពីវិធីកែតម្រូវឥរិយាបថក្នុងការបង្ការ និងព្យាបាលជំងឺច្រាលអាស៊ីតក្រពះដូចជា ៖
1. ទំពារអាហារឱ្យបានហ្មត់ល្អ ដើម្បីជួយកាត់បន្ថយការងាររបស់ក្រពះ
2. កុំបរិភោគច្រើនពេក ដើម្បីធ្វើឱ្យក្រពះ មិនធ្វើការខ្លាំង
3. ចៀសវាងការញ៉ាំអាហារហឹរ ពិបាករំលាយអាហារ មានជាតិខ្លាញ់
4. កាត់បន្ថយការញ៉ាំច្រើនក្នុងពេលតែមួយ កាត់បន្ថយអាហារពេលយប់
5. បន្ទាប់ពីទទួលទានអាហាររួច គួរតែសម្រាក 3-4 ម៉ោងមុនពេលចូលគេង សម្រាប់ក្រពះរំលាយអាហារ
6. ការគ្រប់គ្រងទម្ងន់ ឬសម្រកទម្ងន់ ចំពោះ មនុស្សធាត់
7. ហាមជក់បារី
8. ជៀសវាងគ្រឿងស្រវឹង ភេសជ្ជៈ កាហ្វេ
9. កុំស្លៀកសម្លៀកបំពាក់ដែលតឹងពេកជុំវិញចង្កេះ
10. ទីតាំងគេងដ៏ល្អគឺដេកផ្អៀងខាងឆ្វេង
11. គេងដាក់ក្បាលឲ្យខ្ពស់ ដោយប្រើខ្នើយដែលផ្អៀងឡើង 45-60 ដឺក្រេ៕

អត្ថបទដោយ៖ សុផានីត