លោកវេជ្ជបណ្ឌិត Kittkawee Phono នាយកមន្ទីរពេទ្យចិត្តសាស្រ្ត Nakhon Ratchasima Rajanagarindra ខេត្ត Nakhon Ratchasima បានផ្តល់បទសម្ភាសន៍ថា ស្ថានភាពសង្គម បច្ចេកវិទ្យា និងសេដ្ឋកិច្ច ដែលកំពុងតែផ្លាស់ប្តូរឥតឈប់ឈរនាពេលបច្ចុប្បន្ននេះគឺសុទ្ធតែមានផលប៉ះពាល់ដល់របៀបរស់នៅរបស់ប្រជាពលរដ្ឋ។ ជាពិសេសបញ្ហានៃភាពតានតឹង ដែលនេះជាកត្តាមូលដ្ឋានដែលបង្កឱ្យ មានបញ្ហាសុខភាពផ្លូវចិត្ត ហើយអាចបណ្តាលឱ្យមានបញ្ហារាងកាយដូចជារឹងសាច់ដុំ លើសឈាម ។ល។
គ្រូពេទ្យជំនាញផ្នែកវិកលចរិតបានណែនាំអោយមនុស្សដែលមានវិបត្តិផ្លូវចិត្តស្រែកច្រៀងពេលកំពុងងូតទឹក ដោយគាត់បានបង្ហាញឱ្យឃើញថា ការស្រែកច្រៀងក្នុងពេលងូតទឹកបែបនេះ មានអត្ថប្រយោជន៍ 5 យ៉ាងដែលមិននឹកស្មានដល់ដូចជា កាត់បន្ថយភាពតានតឹង បង្កើនការអត់ធ្មត់ បង្កើនភាពរីករាយ បង្កើនទំនុកចិត្តលើខ្លួនឯង និងការគោរពខ្លួនឯង។ជាងនេះទៅទៀត វាក៏ជាថាមពលពិសេសមួយក្នុងប្រយុទ្ធប្រឆាំងនឹងការថប់បារម្ភ អារម្មណ៍សោកសៅ និងភាពឯកោផងដែរ។10 Songs To Sing In The Shower - The Bathroom Companyមនុស្សអាចដោះស្រាយភាពតានតឹងតាមវិធីមួយចំនួន ប៉ុន្តែរបៀបដែលងាយស្រួលមិនខ្ជះខ្ជាយលុយរបស់អ្នក ព្រមទាំងសាកសមសម្រាប់មនុស្សគ្រប់ភេទ គ្រប់វ័យ និងគ្រប់ៗគ្នានោះ គឺការច្រៀង ឬសើចពេលកំពុងងូតទឹក។ ដោយអ្នកជ្រើសរើសយកការច្រៀងក្នុងពេលកំពុងងូតទឹក ប្រើជាឧបករណ៍សម្រាប់ថែរក្សាសុខភាពផ្លូវចិត្ត និងផ្លូវកាយប្រចាំថ្ងៃរបស់អ្នកបាន ដោយមិនចាំបាច់ខ្វល់ថាច្រៀងត្រូវឬខុស ឬច្រៀងបទភ្លេងឬអត់នោះទេ ?
ទាំងនេះគឺជាអត្ថប្រយោជន៍ទាំង៥ ដែលអ្នកអាចទទួលបានពីការច្រៀងនៅក្នុងអំឡុងពេលងូតទឹកដូចជា៖
1. កាត់បន្ថយភាពតានតឹង បង្កើនអុកស៊ីសែនដល់សួត ប្រព័ន្ធឈាមរត់ក្នុងខ្លួនទៅចិញ្ចឹមខួរក្បាលបានល្អប្រសើរ
2. ការច្រៀងអាចបំបែរអារម្មណ៍យើងពីស្ថានភាពស្ត្រេស និង បង្កើនភាពរីករាយសម្រាប់រាងកាយ
3. ធ្វើអោយប្រសើរឡើងនូវការចងចាំ និង ជួយឲ្យខួរក្បាលរបស់យើងប្រើវាកាន់តែប្រសើរ
4. បង្កើនការអត់ធ្មត់ និង មានការគ្រប់គ្រងអារម្មណ៍ឱ្យកាន់តែមានភាពប្រសើរឡើង
5. បង្កើនទំនុកចិត្តលើខ្លួនឯង និងការជឿជាក់លើខ្លួនឯង ដែលពីរយ៉ាងអាចជួយយើងប្រឆាំងនឹងការថប់បារម្ភ អារម្មណ៍សោកសៅ និងភាពឯកោផងដែរ៕Shower Men Images – Browse 55,362 Stock Photos, Vectors, and Video | Adobe  Stock

អត្ថបទដោយ៖ សុផានីត