អ្នកខ្លះប្រហែលជាធ្លាប់លឺថា លាបឡេការពារកំដៅថ្ងៃ ឱ្យមានប្រសិទ្ធភាពបំផុតក្នុងការការពារស្បែកពីកាំរស្មី UV គឺបរិមាណ 2 បាតដៃ ឬស្មើនឹង 10 ម្រាមដៃ ។ តើការលាបក្នុងបរិមាណបែបនេះពិតជាអាចជួយការពារស្បែកពី ពន្លឺ UVបានដែរឬទេ ?
វេជ្ជបណ្ឌិត Phirat Lokapattana ឬ វេជ្ជបណ្ឌិត Cat នាយកដ្ឋានវេជ្ជសាស្ត្រ មន្ទីរពេទ្យ Yanhee បានធ្វើការបង្ហាញពីបរិមាណឡេការពារកម្ដៅថ្ងៃដែលគួរប្រើដូចខាងក្រោម។
បរិមាណឡេការពារកម្តៅថ្ងៃដែលត្រូវបានណែនាំសម្រាប់លាបជារៀងរាល់ថ្ងៃមុនពេលចាកចេញពីផ្ទះគឺ 2អ៊ីង ឬ ច្របាច់ឡេការពារកម្តៅថ្ងៃតាមប្រវែងពីគល់ដល់ចុងចង្អុល និងម្រាមដៃកណ្តាលរបស់អ្នក គឺជាចំនួនដ៏ត្រឹមត្រូវសម្រាប់លាបឡេការពារកម្ដៅថ្ងៃលើស្បែក ប៉ុន្តែវាក៏អាស្រ័យទៅលើប្រភេទឡេសម្រាប់ប្រភេទនីមួយៗផងដែរ។ ដែលតម្រូវឲ្យអ្នកប្រើប្រាស់គួរតែអានស្លាកណែនាំមុនពេលប្រើ។The best sunscreens for every budget 2019ជាមួយគ្នានេះ ក៏មានការណែនាំមួយចំនួនផងដែរ អំពីរបៀបលាបឡេការពារកម្តៅថ្ងៃឱ្យកាន់តែមានប្រសិទ្ធភាពមានដូចជា៖
1. ច្របាច់ឡេការពារកម្តៅថ្ងៃចេញពីបំពងរន្ធពេញនៃបំពង់ឡេ
2. ព្យាយាមមិនលាបឡេការពារកម្តៅថ្ងៃលើបាតដៃរបស់អ្នក
3. បន្ទាប់ពីច្របាច់ឡេការពារកម្ដៅថ្ងៃលើម្រាមដៃចង្អុល និងម្រាមកណ្ដាល គួរលាបដោយផ្ទាល់លើមុខឲ្យបានហ្មត់ចត់
4. បរិមាណឡេការពារកម្តៅថ្ងៃ 2 អ៊ីញមិនរាប់បញ្ចូលការលាបក
5. ចាំបាច់ត្រូវអនុវត្ត គួរលាបឡេការពារកម្តៅថ្ងៃឱ្យបានច្រើនសម្រាប់កផងដែរ (អាចត្រូវបានច្របាច់ចេញ 1 អ៊ីញផ្សេងទៀតសម្រាប់តែក)
6. ប្រសិនបើមានសកម្មភាពក្រៅផ្ទះពេញមួយថ្ងៃ ឡេការពារកម្តៅថ្ងៃគួរតែត្រូវបានលាបឡើងវិញក្នុងអំឡុងពេលថ្ងៃម្ដងទៀត
7. លាបឡេការពារកំដៅថ្ងៃរាល់ពេលដែលអ្នកចេញពីផ្ទះ ប្រសិនបើអ្នកនៅក្នុងផ្ទះនិងក្នុងតំបន់ដែលមានពន្លឺព្រះអាទិត្យចាំងមកលើស្បែក អ្នកក៏គួរតែលាបឡេការពារកម្តៅថ្ងៃផងដែរ៕How to Apply Sunscreen Correctly - Effective SPF Application Tips

អត្ថបទដោយ៖ សុផានីត