ការបរិភោគមឹកឆៅ ជាមួយនឹងទឹកត្រីម្ទេសបុកហឹលៗ គឺពិតជាមានប្រជាប្រិយភាពខ្លាំងណាស់ រហូតដល់មានសំណួរជាច្រើនសួរថា តើការញ៉ាំអាហារសមុទ្រឆៅទាំងនេះពិតជាមានសុវត្ថិភាពសម្រាប់រាងកាយដែរឬទេ?
ទោះបីជាការបរិភោគឆៅ គឺជាវប្បធម៌ដែលរីករាលដាលពាសពេញពិភពលោកក៏ដោយ រហូតត្រូវបានមនុស្សជាច្រើនជឿថា អាហារសមុទ្រគ្មានប៉ារ៉ាស៊ីត បើប្រៀបធៀបទៅនឹងសត្វកសិដ្ឋាន។ ជុំវិញការលើកឡើងបែបនេះ ត្រូវបានអ្នកជំនាញបង្ហាញប្រាប់ឲ្យដឹងថា ការពិតទោះបីជាសត្វមឹកទាំងអស់នោះយកមកពីកសិដ្ឋាន ឬមឹកដែលចាប់បានថ្មីៗពីសមុទ្រ គឺវាមានប៉ារ៉ាស៊ីតដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ថាមានតិចឬច្រើន អាស្រ័យលើប្រភេទទឹកដែលសត្វទាំងអស់នោះរស់នៅតែប៉ុណ្ណោះ។Squid and Calamari Selection and Storageជាមួយគ្នានេះ ក្រសួងសុខាភិបាល និងគ្រូពេទ្យកុមារ Panda ក៏បានធ្វើការព្រមានថា ការទទួលទានមឹកស្រស់តូចៗ ជ្រលក់ចូលទៅក្នុងកែវដែលពោរពេញទៅដោយទឹកជ្រលក់ម្ទេស រួចទទួលទានស្រស់ៗបែបនេះ គឺពិតជានាំមកនូវគ្រោះថ្នាក់ និងហានិភ័យដល់រាងកាយជាច្រើន។
– ដោយវាអាចនាំឲ្យមានហានិភ័យនៃការកើតជំងឺអាសន្នរោគ ពីបាក់តេរីនៅក្នុងភក់សមុទ្រ ដែលបណ្តាលឱ្យឈឺក្រពះ រាគ ពុលអាហារ រលាកក្រពះ និងពោះវៀនជាដើម
– គ្រោះថ្នាក់ពីប៉ារ៉ាស៊ីត Anisakis ក្រុមដង្កូវនាងត្រី ត្រូវបានគេរកឃើញនៅក្នុងសមុទ្រក្តៅ និងត្រូពិច ដែលបណ្តាលឱ្យឈឺពោះ ចង្អោរ និងរោគសញ្ញាដូចជំងឺរលាកក្រពះ រហូតឈានដល់ការបញ្ចូលឈាមផងដែរ
– អ្វីដែលអាក្រក់បំផុតនោះ គឺប៉ារ៉ាស៊ីតទាំងអស់នោះនឹងលូតលាស់ដល់ខួរក្បាល ដែលនាំឲ្យមានការហូរឈាមខាងក្នុង រលាកស្រោមខួរក្បាល និងផលប៉ះពាល់រយៈពេលវែង
– ជាងនេះទៅទៀត នៅក្នុងសមុទ្រថៃ សត្វដង្កូវនៃក្រុមប៉ារ៉ាស៊ីតនេះត្រូវបានរកឃើញនៅក្នុងត្រីជាង 20 ប្រភេទ ដូច្នេះអាហារសមុទ្រឆៅគួរត្រូវបានជៀសវាង លាងជម្រះឱ្យបានហ្មត់ចត់ និងកំដៅដល់សីតុណ្ហភាពយ៉ាងហោចណាស់ 70 អង្សាសេរយៈពេល 2 នាទី៕PETA calls for ban on serving live octopus in restaurants | Metro News

អត្ថបទដោយ៖ សុផានីត