មិនមានអ្វីអាក្រក់ជាងការដោះស្រាយការឈឺបំពង់ក អមជាមួយនឹងជំងឺផ្តាសាយ ឬក្អកនោះទេ។ការរមាស់បំពង់កអាចមានមូលហេតុផ្សេងៗគ្នា  ខណះសូម្បីតែរោគសញ្ញានៃមេរោគ COVID-19 ក៏មានការរមាស់បំពង់កដែរ ។ខាងក្រោម​នេះ​ជា​គ្រឿងផ្សំ​ទូទៅ​មួយចំនួន​នៅក្នុង​ផ្ទះបាយ ដែល​អាច​បំបាត់​ការឈឺ​បំពង់ក​តាម​វិធី​ធម្មជាតិ​។

*អំបិល

ការ​ខ្ពុរមាត់​ជាមួយនឹង​ទឹកអំបិល​ជួយ​កាត់បន្ថយ​ការ​រមាស់​បំពង់ក​ភ្លាមៗ​។  យក​ទឹក​អំបិល​មួយ​ក្តាប់លាយទឹកក្តៅមួយកែវ  ហើយ​លាង​មាត់​ប្រហែល ១០ វិនាទី អ្នកអាចលាងជម្រះមាត់របស់អ្នកជាមួយនឹងទឹកអំបិល 2-3 ដងក្នុងមួយថ្ងៃដោយសុវត្ថិភាព។589,062 Sea Salt Stock Photos, Pictures & Royalty-Free Images - iStock

*​ម្រេចខ្មៅនិងទឹកឃ្មុំ

ការរួមផ្សំនៃម្រេចខ្មៅ និងទឹកឃ្មុំ គឺជាឱសថបុរាណដែលមានតាំងពីបុរាណមក  ប្រើដើម្បីព្យាបាលការរមាស់បំពង់ក ផ្តាសាយ និងសូម្បីតែក្អក។ ទឹកឃ្មុំ​ជា​ថ្នាំ​បំបាត់​ការ​ក្អក​ធម្មជាតិ ហើយ​អាច​ជួយ​អ្នក​កាត់បន្ថយ​ការ​រមាស់បំពង់ក​បាន​ភ្លាមៗផងដែរ។16 Best Sore Throat Remedies for Fast Relief, According to Doctors

*ខ្ញី

ខ្ញីមានផ្ទុកសារធាតុ gingerol ដែលមានលក្ខណៈសម្បត្តិព្យាបាលជំងឺក្អក ​យូរយារមកហើយ។សូមយក ខ្ញីបុក​ឬ​ចិត​ជាចំណិត រួច​ដាក់​ក្នុង​ខ្ទះ​  ចាក់ទឹក 1 កែវហើយដាំឱ្យពុះប្រហែល ៥ នាទី។ ជាចុងក្រោយ អ្នកគ្រាន់តែច្រោះទឹកខ្ញី ទុកទទួលទានជាកាស្រេច។Ginger Root: How to Buy, Store, and Cook With Ginger | Epicurious

*រម្រៀត​និង​ទឹកដោះគោ

រម្រៀតមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ប្រឆាំងនឹងបាក់តេរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ចាក់ទឹកដោះគោ 1 ពែងចូលក្នុងខ្ទះ បន្ថែមម្សៅរមៀត 1/4 ស្លាបព្រាកាហ្វេ ហើយយកទៅដាំអោយពុះ ទុកភ្លើងឱ្យតិចៗប្រហែល 5 នាទី។ ផឹកខណៈពេលដែលវានៅក្តៅៗឧណ្ឌៗ។ អ្នក​ក៏​អាច​បន្ថែម​ម្សៅ​ស្ករ​ក្រាមបន្តិច​ដើម្បី​ឱ្យ​មានរសជាតិ​ផ្អែម​៕អត្ថប្រយោជន៍របស់រមៀត និង ម្សៅរមៀត - KhmerDeng