មនុស្សជាច្រើនតែងតែមានបញ្ហាក្នុងការភ្ញាក់ពីគេង ដោយពួកគេពិបាកនឹងភ្ញាក់នៅពេលព្រឹមព្រលឹម ប៉ុន្តែជារឿយៗបញ្ហាទាំងនេះត្រូវបានដោះស្រាយជាមួយនឹងការប្រើប្រាស់សំឡេងនាឡិការោទិ៍ខ្លាំងៗ ដើម្បីជាការដាស់ ឬបញ្ញាក់ស្មារតីរឲ្យភ្ញាក់។ ប៉ុន្តែតើអ្នកដឹងទេថាទោះបីជាវាជួយឱ្យអ្នកក្រោកពីគេងមិនទៅធ្វើការ ឬរៀនយឺតក៏ដោយ ក៏ប៉ុន្តែវាមិនល្អសម្រាប់គុណភាពដំណេក និង សុខភាពរបស់អ្នកនោះទេ ។
តាមការពិត ដូចដែលយើងយល់ហើយសំឡេងរោទិ៍ខ្លាំងៗ មានប្រសិទ្ធភាពបំផុតក្នុងការដាស់មនុស្សឱ្យភ្ញាក់ វាគឺជារឿងសមហេតុផលមួយ ប៉ុន្តែមានការសិក្សាមួយបង្ហាញថា វាជានាឡិការោទិ៍ស្នូលដែលបំផ្លាញស្មារតី និងអាចបំផ្លាញអារម្មណ៍របស់អ្នកពេញមួយថ្ងៃ។Extra Loud Alarm Clock for heavy sleepers — xStore ការសិក្សានេះមានចំណងជើងថា “Alarm tones, music and their elements” ដែលត្រូវបានធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី បានរកឃើញថា ការកំណត់សំឡេងរោទិ៍ដោយសំឡេងខ្លាំងៗ ឬសំឡេងរំពេច រន្ធត់ និងហឹង្សា គឺមិនមានសុខភាពល្អទាល់តែសោះ ។ ដែលជាលទ្ធផលធ្វើឲ្យយើងមានការងងុយគេងបន្ទាប់ពីភ្ញាក់ពីគេង ហើយអាចបណ្តាលឱ្យងងុយគេងពេញមួយថ្ងៃ ព្រមទាំងធ្វើឲ្យមានការបំផ្លាញស្មារតី និងអាចបំផ្លាញអារម្មណ៍របស់អ្នកពេញមួយថ្ងៃផងដែរ ។Woke Up Before Your Alarm? Stay Awake, Don't Go Back to Sleep « Mind Hacks  :: WonderHowTo តែផ្ទុយទៅវិញ ប្រសិនជាអ្នកប្ដូរមកជ្រើសរើសការប្រើប្រាស់នាឡិការោទិ៍សម្លេងបែបទន់ភ្លន់ ឬតន្រ្តីបែបមនោសញ្ចេតនាវិញនោះ វាអាចនឹងធ្វើឱ្យយើងភ្ញាក់ពីដំណេកបន្តិចម្តងៗដោយមិនមានអារម្មណ៍ភ័យតក់ស្លុត ឬ មានអារម្មណ៍ងងុយគេងទៀតនោះទេ ។ ដោយការស្រាវជ្រាវនេះត្រូវបានចុះផ្សាយក្នុងទស្សនាវដ្ដី PLOS ONE។
ការពិបាកក្រោកពីដំណេក ឬមិនអាចបើកភ្នែកបាន ដែលកើតឡើងបន្ទាប់ពីភ្ញាក់ពីគេងត្រូវបានគេហៅថា Sleep Inertia ឬ SI ដែលជាធម្មតាមនុស្សអាចជួបប្រទះនូវរោគសញ្ញានេះប្រហែល 4 ម៉ោងបន្ទាប់ពីការភ្ញាក់ពីគេង។How To Wake Up Without An Alarm Clock - The Sleep Matters Club ប៉ុន្តែប្រសិនបើអ្នកមានអារម្មណ៍យូរ ឬងងុយគេងពេញមួយថ្ងៃ វាក៏អាចធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពក្នុងរយៈពេលវែងផងដែរ ដែលជាលទ្ធផលធ្វើឲ្យមានការកាត់បន្ថយប្រសិទ្ធភាពការងារ ហើយគ្រោះថ្នាក់ដល់អ្នកដែលប្រកបរបរខ្លះដូចជាអ្នកពន្លត់អគ្គិភ័យ អ្នកបើកបរ និងទាហាន ដោយសារតែអាការៈទាំងអស់នេះបានធ្វើឱ្យមនុស្សទាំងនេះមិនអាចភ្ញាក់ពីដំណេកបាន ព្រមទាំងមិនទាន់រួចរាល់ដើម្បីធ្វើការ ហើយអាចដំណើរការខុសប្រក្រតី រហូតដល់មានគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង ។
ជាលទ្ធផលសំឡេងនាឡិការោទ៍ដែលស្រទន់ ឬបែបទន់ភ្លន់ គឺពិតជាអាចធ្វើឲ្យខួរក្បាលរបស់យើងភ្ញាក់ពីដំណេកបន្តិចម្តងៗ រហូតដល់យើងអាចភ្ញាក់ឡើង ជាមួយនឹងអារម្មណ៍ស្ងប់ និងស្រស់ស្រាយជាងមុន ព្រមទាំងល្អចំពោះផ្លូវអារម្មណ៍របស់អ្នកពេញមួយថ្ងៃផងដែរ។

អត្ថបទដោយ៖ សុផានីត